រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - កាលពីថ្ងៃទី ១ ខែកុម្ភ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានដឹកនាំកិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩នៅទីក្រុងហាណូយ។
កិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩នៅទីក្រុងហាណូយ |
អញ្ជើញថ្លែង នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា៖ ទីក្រុងហាណូយចាំបាច់ត្រូវលើកកម្ពស់កម្រិតឆ្លើយតបនឹងជំងឺរាតត្បាត។ ពោលគឺ ចាត់ទុក F1 ទាំងអស់ជាករណីសង្ស័យឆ្លងជំងឺ ដែលតម្រូវធ្វើការតាមដានករណី F1 និង F2 និងបិទតំបន់ ដែលមានករណីឆ្លងជំងឺ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើឱ្យទីក្រុងហាណូយប្រមូល យកសំណាករបស់ពលរដ្ឋទាំងមូល ព្រមទាំងតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់ផងដែរ។
ចំណែក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh បានឲ្យដឹងថា ទីក្រុងបានលើកកម្ពស់សមត្ថភាពធ្វើតេស្ត ព្រមទាំងពង្រឹងការវិនិយោគលើសមត្ថភាពព្យាបាលអ្នកជំងឺ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតយ៉ាងឆាប់ៗផងដែរ៕