រដ្ឋសភា Mondova អនុម័តសមាសភាពនៃគណៈរដ្ឋមន្រ្តីថ្មី

រដ្ឋសភា Mondova អនុម័តសមាសភាពនៃគណៈរដ្ឋមន្រ្តីថ្មី - ảnh 1
ជ្រលងDniester នៅ Moldova (រូបថតៈwikipedia )


(VOVworld)-រដ្ឋសភា Mondovaនាថ្ងៃទី៣០កក្កដា បានអនុម័តលើសមាសភាព គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Valery Streles រួមជាមួយកម្មវិធីសកម្មភាព ។
គណៈរដ្ឋមន្ត្រីថ្មី រួមមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប និងរដ្ឋមន្ត្រីចំនួន១៤រូប
ក្នុងនោះ រដ្ឋមន្ត្រីការបទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនឹងជាឧបនាយករដ្ឋមន្ត្រីផងដែរ។
នាយករដ្ឋមន្ត្រី Valery Streles បានឲ្យដឹងថា សកម្មភាពអាទិភាពរបស់រដ្ឋាភិ បាល
ថ្មី គឹប្រឆាំងវិបត្តិសេដ្ឋកិច្ច អំពើពុករលួយ និងដោះស្រាយបញ្ហាសង្គមមួយ ចំនួន។​ ពង្រឹងនិងពង្រីកគោលនយោបាយធ្វើសមាហរណកម្ម

សេដ្ឋកិច្ច នយោបាយជាមួយសហភាពអឺរ៉ុប (EU)នោះ ជាអាទិភាពកិច្ចការបរទេស របស់រដ្ឋាភិបាលថ្មីនេះ សំដៅទទួលបាន បទប្បញ្ញត្តិបេក្ខជនចូលរួម EU ជម្រុញ ជំនួបសន្ទនាយុទ្ធសាស្ត្រជាមួយអាមេរិកនិងរ៉ូម៉ានី។ លើសពីនេះទៅទៀត លោក
Streles បានសន្យា បង្កើនទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយអ៊ុយក្រែន ជម្រុញសន្ទនានយោបាយជាមួយរុស្ស៊ី សំដៅប្រក្រតីទំនាក់ទំនងទ្វេភាគី ក្នុងនោះ
មានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការធ្វើចំណាកស្រុក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ