រដ្ឋសភាជាន់ទាបប៊ែលហ្សិកគាំទ្រការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដោយសន្តិវិធី
(VOVworld) - ក្នុងក្របខ័ណដំណើរទស្សនកិច្ចការងារនៅប្រទេសប៊ែលហ្សិក នាយប់
ថ្ងៃទី៣០ មិថុនា លោក Le Hoang Quan សមាជិកមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានមានជំនួបសន្ទនាជាមួយ
លោក Andre Flahaut ប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិក។នៅជំនួបនេះ លោក Le
Hoang Quan សំដែងគោលបំណងថា ក្នុងឋានៈជាប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិក
លោកនឹងរួមកម្លាំងជាមួយសហគមន៍អន្តរជាតិ ឡើងសំឡេងស្ដីពីការ ដែលចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក្រៅពីនោះ នាពេលថ្មីៗនេះ ចិនមានទង្វើ
មួយចំនួន ដែលធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត។
|
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan ជូនអំណោយអនុស្សាវរីយ៍សំរាប់ប្រធានរដ្ឋសភាជាន់ទាបប៊ែលហ្សិកលោក Andre Flahaut (រូបថត៖TTXVN) |
រីឯខ្លួនវិញ លោក Andre Flahaut បានអះអាងថា ប៊ែលហ្សិកគាំទ្រការដោះស្រាយបញ្ហា
លើសមុទ្រខាងកើតដោយសន្តិវិធី ជៀសវាងអំពើហឹង្សា។លោក បានឲ្យដឹងបន្ថែម
ទៀតថា រដ្ឋាភិបាលថ្មីរបស់ប៊ែលហ្សិក ជានិច្ចកាលវាយតំលៃខ្ពស់ទំនាក់ទំនងជាមួយ
វៀតណាមហើយអបអរសាទរចំពោះបណ្ដាសមិទ្ធិផលសេដ្ឋកិច្ច វប្បធម៏ សង្គម ដែល
វៀតណាមទទួលបានក្នុងរយៈពេលកន្លងថ្មីៗនេះ៕