រដ្ឋសភាធ្វើការងារកសាងច្បាប់
|
លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ (VOV) |
Vovworld-នាថ្ងៃទី២២ឧសភា សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣បានឈានទៅថ្ងៃធ្វើការទី៣ បន្តការងារកសាងច្បាប់។ តាមរបៀប
វារៈ នាពេលព្រឹក រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យគំរោងច្បាប់ចាត់តាំង
អយ្យការប្រជាជន(វិសោធនកម្មនិងពិភាគ្សានៅសាលប្រជុំស្ដីពីខ្លឹមសារនៅខ្វែង
គំនិតមួយចំនួននៃពង្រាងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃ
ច្បាប់ធានារាប់រងសុខាភិបាល។
នាពេលរសៀលបណ្ដាសមាជិកសមាជិការសភាបានពិភាគ្សាតាមក្រុមៗ
អំពីគំរោងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)និងគំរោងច្បាប់ចាត់
តាំងអយ្យការប្រជាជន(វិសោធនកម្ម)។
មុននោះនាថ្ងៃទី២១ឧសភា បណ្ដាសមាជិកសភាបានពិភាគ្សាលើរបាយការណ៍របស់រដ្ឋាភិបាលអំពីស្ថានភាពនៅសមុទ្រខាងកើត ការដែលចិនដាក់ស្ថានីយ៍ខួង
Haiyang Shiyou 981 ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។ បណ្ដាសមាជិកសមាជិការសភាបានអះអាងថាការដែលចិនដាក់
ស្ថានីយ៍ខួងក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀត
ណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តា
ធិការរបស់វៀតណាម រំលោភលើច្បាប់អន្តរជាតិពិសេសគឺអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២រំលោភលើសេចក្តីថ្លែងការស្ដីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រដ្ឋសភាបានស្នើររដ្ឋាភិបាល
ស្ថាប័នផ្នែករួមជាមួយជនរួមជាតិទូទាំងប្រទេសសាមគ្គីឯកភាពបង្កើតបរិយាកាស
ងាយស្រួលដើម្បីអនុវត្តដ៏ជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការពារជាតិ
សន្តិសុខកិច្ចការបរទេសនៃប្រទេសជាតិ៕