រដ្ឋសភាធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មចំពោះរាល់បញ្ហាក្តៅគគុក
(VOVworld)-បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតទូទាំងប្រទេសផ្តោតការយកចិត្តទុក
ដាក់យ៉ាងខ្លាំងនោះ ត្រូវបានសមាជិកសមាជិកាសភាអនុវត្តការសួរដេញដោល
ចំពោះ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោកTran Tuan Anh នៅក្នុងកិច្ចប្រ
ជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នោះជាមូលហេតុ និងវិធានការ
ដោះស្រាយលើ គម្រោងការធំៗចំនួន៥ដែលរងការខាតបង់ថវិការររដ្ឋរាប់ពាន់
លានដុង ការទទួលខុស ត្រូវរបស់រដ្ឋក្នុងបញ្ហាជីក្លែងក្លាយ ជីខូចគុណភាពជាដើម។
|
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោកTran Tuan Anh ធ្វើការបកស្រាយការសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកា |
ឆ្លើយបកស្រាយការដេញដោលរបស់អង្គប្រជុំស្តីពីការដោះស្រាយស្ថានភាពនាំ
ចូលហួស កម្រិតក្នុងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស សំដៅធានាគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បាន
ឲ្យដឹងថា៖
“ទស្សនៈរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិគឺដើរតាមទិស
ពហុបែបជានិច្ចដើម្បីអភិវឌ្ឍន៍។ក្នុងទំនាក់ទំនងពាណិជ្ជកម្ម យើងក៏បានឆ្ពោះទៅទំ
នាក់ទំនងនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ធានា
សមត្ថភាពប្រគួតប្រជែងនៃខឿនសេដ្ឋកិច្ច។ដើម្បីមានតុល្យភាពពាណិជ្ជកម្ម
មានវិធាន ការតែមួយគត់គឺលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទាំងអស់
មានរូប សណ្ឋានកំណើនល្អ បង្កើតបរិយាកាសធ្វើអាជីវកម្មវិនិយោគងាយស្រួល
ព្រមទាំង ផ្សព្វផ្សាយក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋាន។ ដូច្នេះទើបឆ្លើយ
តបទៅនឹងតម្រូវ ការប្រកួតប្រជែងក្នុងនិងក្រៅប្រទេស”។
ក៏នៅក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកានេះ លោក Tran Tuan
Anh បានឆ្លើយបកស្រាយអំពីវិធានការដោះស្រាយស្ថានភាពជីក្លែងក្លាយនិងដំណោះ
ស្រាយសម្រាប់ អភិវឌ្ឍន៍ផ្នែកដំឡើងគ្រឿងយន្តតាមរយៈគោលនយោបាយពន្ធមួយ
ចំនួន៕