រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម៖សុទិដ្ធិនិយមអំពីការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្
|
រដ្ឋសភាបានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម (vietnamplus.vn) |
Vovworld-បន្តសម័យប្រជុំលើកទី៨ នាព្រឹកថ្ងៃទី២១តុលា រដ្ឋសភាវៀតណាម
បានពិភាគ្សាតាមក្រុមស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំនេះនិងភារកិច្ចឆ្នាំ២០១៥
លទ្ធផលអនុវត្តថវិការរដ្ឋឆ្នាំ២០១៤ គំរោងថវិការរដ្ឋនិងវិធានការបែងចែកថវិការ
មជ្ឈឹមឆ្នាំ២០១៥។ ពិភាគ្សាស្ដីពីស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ ដំណាងជាច្រើន
បានវាយតំលៃខ្ពស់វិធានការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងទប់ស្កាត់អតិផរណារបស់
រដ្ឋាភិបាលនាពេលកន្លងមក។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌលទី
ក្រុងហូជីមិញបានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវប្រមូលផ្ដុំជំរុញសេដ្ឋកិច្ចក្នុងប្រទេស
ជាមួយទីផ្សារសក្ដានុភាពមានចំនួនប្រជាជនជាង៩០លាននាក់ ក្នុងនោះប្រមូលផ្ដុំ
ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។ឯកភាពខ្ពស់ជាមួយគោលដៅ
កំណើន GDP ជាង៦%និងត្រួតពិនិត្យអតិផរណា៥%ក្នុងឆ្នាំ២០១៥ លោក Tran
Hoang Ngan បានចាត់ទុកថា៖
“តាមគំរោងរបស់រដ្ឋាភិបាលដែលបានដាក់ចេញគឺគោលដៅ GDP ៦,២%គឺ
យើងខ្ញុំយល់ព្រម។ ប៉ុន្តែគោលដៅនេះនៅតែកែលំអរថែមទៀត អាចកើនឡើង៦,៥%
ពីព្រោះប្រទេសជាតិនៅមានសក្ដានុភាពជាច្រើន។ យើងខ្ញុំមិនទាន់យល់ព្រមជាមួយចំនួនទុនវិនិយោគសង្គមដែលរដ្ឋាភិបាលកសាងត្រឹមតែស្រូបយក៣០% GDP។
ប្រសិនបើយើងកសាងល្បឿនកំណើន៦,២%ក្នុងមួយឆ្នាំដែលចំនួនទុនវិនិយោគ
សង្គមសរុបត្រឹមតែស្រូបយក៣០%នៃ GDP គឺពិបាកអនុវត្ត។ហេតុនេះហើយត្រូវ
មានគោលនយោបាយបង្កើនចំនួនទុនវិនិយោគសង្គមសរុប៕”