រដ្ឋសភាបានពិភាគ្សាអំពីកិច្ចការកម្មាភិបាលរបស់រដ្ឋសភានិង ពិនិត្យលើគំរោងច្បាប់មួយចំនួន
(VOVWORLD) /  
|
រដ្ឋសភាបានពិភាគ្សាអំពីកិច្ចការកម្មាភិបាលរបស់រដ្ឋសភានិងពិនិត្យលើគំរោងច្បាប់មួយចំនួន (VOV) |
Vovworld-ជាមួយសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានបោះឆ្នោតជ្រើសតាំង
ដំណែងមួយចំនួនដូចជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុប្រធាន
ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាជាដើម។
ក៏ក្នុងថ្ងៃទី១៦វិច្ឆិកា រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យអំពីគំរោងច្បាប់វិនិយោគសាធារណៈ។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងជាប្រធាន
គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាលោក Nguyen Van Giau បានរាយការណ៍
របាយការណ៍ត្រួតពិនិត្យអំពីគំរោងច្បាប់វិនិយោគសាធារណៈ។
“មតិមួយចំនួនបានស្នើរវាយតំលៃការជះឥទ្ធិពលក្នុងពេលផ្សព្វផ្សាយច្បាប់
វិនិយោគសាធារណៈដល់បណ្ដាច្បាប់ទាក់ទិន ការកំណត់ផ្សេងៗ។ ស្នើរគំរោង
ច្បាប់ត្រូវបំពេញបន្ថែមការកំណត់សកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មប្រើ
ប្រាស់ទុនរដ្ឋដើម្បីវិនិយោគអនុវត្តបណ្ដាកម្មវិធីគំរោងការវិនិយោគសាធារណៈ។”
ក៏ក្នុងថ្ងៃទី១៦វិច្ឆិកា រដ្ឋសភាបានអនុម័តលើច្បាប់ការងារធ្វើ ច្បាប់ធ្វើវិសោធន
កម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ប្រឡងប្រណាំងកោតសសើរនិង
ពិភាគ្សាអំពីគំរោងច្បាប់គយធ្វើវិសោធនកម្ម៕
-VOVWORLD