រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស
|
រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស (vietnamplus.vn) |
Vovworld-បន្តសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី
២៥តុលា រដ្ឋសភាបានធ្វើការនៅសាលប្រជុំ។នៅសម័យប្រជុំ បណ្ដាសមាជិកសភា
បានស្ដាប់រដ្ឋមន្ត្រីក្រសួងនគរបាលលោក Tran Dai Quang អានរបាយការណ៍ការងារ
បង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស ប្រធានមហាអយ្យការប្រជាជនកំពូល
លោក Nguyen Hoa Binh រាយការណ៍ការងាររបស់មហាអយ្យការប្រជាជនកំពូលចៅ
ក្រមតុលាការប្រជាជនកំពូលលោក Truong Hoa Binh រាយការណ៍ការងាររបស់តុលាការ
ប្រជាជនកំពូល រដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Ha Hung Cuong រាយការណ៍អំពីការងារ
អនុវត្តសាលក្រម។
បន្ទាប់ពីផ្ទៀងស្ដាប់បណ្ដារបាយការណ៍ គណៈកម្មាធិការយុត្តិធម៍របស់រដ្ឋសភា
បានវាយតំលៃប្រ រដ្ឋាភិបាល មហាអយ្យការប្រជាជនកំពូល តុលាការប្រជាជនកំពូល
បន្តមានការខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពភារកិច្ចដែលបានប្រគល់ជូន
រក្សារឹងមាំសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនៃប្រទេសជាតិ។
តាមរបៀបវារៈ នារសៀលថ្ងៃទី២៥តុលា រដ្ឋសភាបន្តធ្វើការនៅសាលប្រជុំ
ពិភាគ្សាអំពីរបាយការណ៍ស្ដីពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស
ការងាររបស់ប្រធានមហាអយ្យការប្រជាជនកំពូលនិងតុលាការប្រជាជនកំពូលការងារ
អនុវត្តសាលក្រមការងារបង្កាប្រឆាំងអំពើពុករលួយ៕