រដ្ឋសភាពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិ
កាលទី​១៣ នាព្រឹកថ្ងៃទី ២៧ ឧសភា បណ្ដាសមាជិកសភា បានពិភាក្សាតាម
ក្រុម ​អំពី សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២។ រួមមតិចូលក្នុង​
ខ្លឹមសារជាក់ស្ដែងនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ ​សមាជិកសភាមួយចំនួនបានផ្តល់មតិថា÷ អារម្មកថាណ៍ជាផ្នែកសំខាន់នៃសេច
ក្ដីរដ្ឋធម្មនុញ្ញនីមួយៗ។ យោងតាមប្រពៃណីជាតិ ប្រវត្តិសាស្ត្ររបស់​ប្រទេស និមួយៗ ដែលអារម្មកថាណ៍ត្រូវបាននិពន្ធជាមួយខ្លឹមសារ ប្រវែង ​របៀបបង្ហាញ
ខុសពីគ្នា។ ទទួលយកមតិរបស់ប្រជាជន ផ្អែកទៅលើ​អារម្មកថាណ៍ របស់ ​រដ្ឋ ធម្មនុញ្ញ ឆ្នាំ១៩៩២ បណ្ដាសមាជិកសភា​បានចាត់​ទុកថា÷ អារម្មកថាណ៍ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបាន​កែសម្រួលអោយខ្លីជាង ប្រមូល
ផ្តុំជាង  លើកឡើងនូវប្រពៃណី ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ការ បង្កើត របស់បក្ស និងរដ្ឋ ផ្សាភ្ជាប់ជាមួយដំណើរការកសាងនិងការពារមាតុប្រទេស…។ មតិភាគច្រើនរបស់សមាជិកសភាបានយល់ព្រមជាមួយការរក្សាឈ្មោះប្រទេសគឺ
សាធារណរដ្ឋសង្គមនិយមវៀតណាមពីព្រោះមិនរារាំងការអភិវឌ្ឍន៍សមាហរណកម្ម
របស់វៀតណាម។ បញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានបណ្ដាសមាជិកសភា
យកចិត្តទុកដាក់គឺមាត្រាទី៤កំណត់អំពីតួនាទីដឹកនាំរបស់បក្ស។ បណ្ដាសមាជិក
សភាបានយល់ព្រមរក្សាមាត្រានេះដោយសារចរិតលក្ខណៈប្រវត្តិសាស្ត្រចរិត
លក្ខណពិតប្រាកដបរានុម័តកិច្ចដឹកនាំរបស់បក្សចំពោះបដិវត្តកសាងនិងការពារ
មាតុប្រទេសវៀតណាម។ ព្រះតេជ្ជគុណ Thich Bao Nghiem សមាជិកសភា
មណ្ឌលក្រុងហាណូយបានលើកមតិថា៖
        “ពុទ្ធសាសនាគាំទ្រការរក្សាឈ្មោះប្រទេស មាត្រាទី៤ ជាពិសេសពុទ្ធសាសនា
យើងខ្ញុំលើកកំពស់ការស្មោះត្រង់ជាមួយបក្សកុម្មុយនីស្តពីព្រោះដោយសារកិច្ចដឹក
នាំរបស់បក្សដែលបានប្រមូលផ្ដុំពុទ្ធសាសនាក្នុងទូទាំងប្រទេស។ ដូច្នេះយើងខ្ញុំ
យល់ព្រមការរក្សាមាត្រាទី៤៕”

រដ្ឋសភាពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
រដ្ឋសភាពិភាក្សា អំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២(TTXVN)
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ