រដ្ឋសភាពិភាក្សាតាមក្រុមៗអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច២០១៤
|
រដ្ឋសភាពិភាក្សាតាមក្រុមៗអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច២០១៤ |
(VOV)_បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី២១
តុលា រដ្ឋសភាវៀតណាមបានពិភាក្សាតាមក្រុមៗ អំពីស្ថានភាពសេដ្ឋកិច្ច សង្គម ឆ្នាំ
២០១៤ និងភារកិច្ចសំរាប់ឆ្នាំ ២០១៥ លទ្ធផលអនុវត្តថវិការដ្ឋ ឆ្នាំ២០១៤ និង គំរោង ថវិការដ្ឋ២០១៥ …លៗ
មុននោះ នាថ្ងៃទី២០ តុលា ក្នុងរបាយការណ៍ស្ដីអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៤ និងភារកិច្ចឆ្នាំ ២០១៥ ថ្លែងដោយនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក
Nguyen Tan Dung នៅរដ្ឋសភា បានលើកច្បាស់ថា៖ រដ្ឋាភិបាលបន្តអនុវត្ត គំរោងផែន ការមេ អំពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ផ្នែកនិងវិស័យឡើងវិញ។អនុវត្តការ រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញយ៉ាងឆាប់ៗនិងម៉ត់ចត់។ …លៗ នៅ
ក្នុង ថ្ងៃនេះដែរ រដ្ឋសភាក៏បានស្ដាប់របាយការណ៍ស្ដីពីការបូកសរុបមតិ សំណូមពរ របស់អ្នកបោះឆ្នោត របាយការណ៍ពិនិត្យមើលឡើងវិញអំពីការងារបង្ការ ប្រឆាំងអំពើពុករលួយឆ្នាំ២០១៤ផងដែរ៕