|
រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់ផ្សាយពាណិជ្ជកម្ម(រូបថត៖Internet) |
Vovworld - បន្តរបៀបវារះនៃសម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាល
ទី១៣ ថ្ងៃទី៣០ឧសភា រដ្ឋសភាពិភាគ្សាអំពីសេចក្តីព្រាងច្បាប់ចំនួន២។ពេល ព្រឹក ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភា Tong Thi Phong រដ្ឋសភា ពិភាគ្សាអំពី សេចក្តីព្រាងច្បាប់ផ្សាយពាណិជ្ជកម្ម។មតិភាគច្រើន យល់ព្រម នឹងការប្រគល់ទៅ
ឲ្យក្រសួងវប្បធម៏កីឡានឹងទេសចរណ៏ ធ្វើជាស្ថាប័ន្ធគ្រប់គ្រងរដ្ឋ អំពីការផ្សាយ
ពាណីជ្ជកម្ម នឹងចាត់ទុកថា៖ក្នុងអនាគត ការផ្សាយពាណិជ្ជកម្ម លើ អ៊ីនធើណិត នឹង
អភិវឌ្ឌ្យកាន់តែរហ័សនឹងខ្លាំងជាងបើប្រៀបទៅនឹងបណ្តា ប្រភេទផ្សាយពាណិជ្ជកម្ម
ផ្សេងៗ។ដោយហេតុនេះច្បាប់ផ្សាយពាណិជ្ជកម្មត្រូវឆ្លើយតបបាននឹងការអភិវឌ្ឌ្យន៏
របស់ប្រភេទផ្សាយពាណិច្ជកម្មលើអ៊ីនធើណិត។ ត្រូវហាមឃាត់ជាដាច់ខាតនូវការ
ផ្សាយពាណិជ្ជកម្មនូវផលិតផល ទំនិញមាន លក្ខណះហឹង្សាមិនជានា ស្រានឹងជក់
បារី។ល។លោកស្រី Nguyen Thi Hong Ha សមាជិកសភាទីក្រុងហាណូយមានមតិថា៖ ខ្ញុំឯកភាពទាំងស្រុង នឹងការប្រគល់ទៅឲ្យក្រសួងវប្បធម៏កីឡានឹងទេសចរណ៏ ធ្វើជា
ស្ថាប័ន្ធគ្រប់គ្រងរដ្ឋអំពីការផ្សាយពាណីជ្ជកម្ម ។ចំពោះការផ្សាយពាណិជ្ជ កម្មលើ
ប៉ាណូ បង់រ៉ុននឹងអេក្រង់ផ្សាយពាណិជ្ជកម្ម ខ្ញុំយល់ព្រមនឹងការផ្តល់ លិខិតអនុញ្ញាតិ
កសាងសំណងផ្សាយពាណិជ្ជកម្ម សំដៅធានារក្សាការពារ ទិដ្ឋភាពស្ថាបត្យកម្ម ទីក្រុង
នឹងធានាសណ្តាប់ធ្នាប់របៀបរបបសុវត្ថិភាពសង្គម។ បណ្តាសមាជិកសភាក៏តាមដ្ឋាន
ស្តាប់រដ្ឋមន្រ្តីក្រសួងព័ត៍មាននឹងផ្សព្វផ្សាយ Nguyen Bac Son ជំរាបអំពីគំរោងច្បាប់
បោះពុម្ភផ្សាយ(ធ្វើវិសោធនកម្ម)ស្តាប់សមាជិកអចិន្ត្រីយ៏រដ្ឋសភា-ប្រធានគណះ
កម្មាការវប្បធម៏ អប់រំ យុវជនកុមារជំទង់នឹងកុមាររបស់រដ្ឋសភាDao Trong Thiថ្លែង
របាយការណ៏ពិនិត្យមើល គំរោងច្បាប់បោះពុម្ភផ្សាយ(ធ្វើវិសោធនកម្ម)។ពេល
រសៀល រដ្ឋសភាពិភាគ្សា អំពីសេចក្តីព្រៀងច្បាប់វិនីច្ឆ័យបទល្មើសរដ្ឋបាល៕