: រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់
|
: រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ ធ្នូ រដ្ឋសភាសហព័ន្ធមីយ៉ានម៉ាបានអនុម័តលើកិច្ចព្រម
ព្រៀងឈប់បាញ់ជាតិ (NCA) ដែលរដ្ឋាភិបាលនិងជនប្រដាប់អាវុធជនជាតិ
ចំនួន ៨ ក្រុមបានចុះហត្ថលេខានាថ្ងៃទី ១៥ តុលា កន្លងទៅ។ តាម NCA ពោល
ខាងលើរដ្ឋាភិបាលមីយ៉ាន់ម៉ានិងជនប្រដាប់អាវុធជនជាតិចំនួន ៨ ក្រុម បាន
ឯកភាពអំពីជំហានមួយចំនួនក្រោយសម័យកាលឈប់បាញ់ដែលភាគីទាំងពី
រត្រូវអនុវត្តក្នុង កាលៈទេសៈដំណើរការសន្តិភាពមិនទាន់សម្រេចបាននៅ
ឡើយ តាមនោះ អំពាវនាវឲ្យជនប្រដាប់អាវុធចំនួន ៧ ក្រុម ផ្សេងៗទៀត
ដែលមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោលខាងលើរួមអនុវត្ត
បទឈប់បាញ់។ ភាគីទាំងពីរក៏គ្រោងផ្តើមឡើងក្របខ័ណ្ឌនយោបាយក្នុង
រយៈពេល ៦០ ថ្ងៃបន្ទាប់ពី NCA ត្រូវបានចុះហត្ថ លេខាជាផ្លូវការនិងចាប់
ផ្តើមការចរចារនយោបាយក្នុងរយៈពេល ៩០ ថ្ងៃ។ តាមនោះ ក្របខ័ណ្ឌ
នយោបាយដែលគណៈកម្មាធិការសន្ទនារួមស្តីពីសន្តិភាពសហព័ន្ធមីយ៉ាន់ម៉ា
(UPDJC) រៀបចំ គ្រោងនឹង UPDJC អនុម័តនាថ្ងៃទី ១៤ ធ្នូ ខាងមុខនៅរដ្ឋធានី
Nay Pyi Taw។ បន្ទាប់ពីសេចក្តីព្រាងក្របខ័ណ្ឌត្រូវបានអនុម័តវង់ចរចារ
នយោបាយដំបូងនឹងប្រព្រឹត្តទៅមុនថ្ងៃទី ១៤ មករា ឆ្នាំ ២០១៦ តាមគំរោង
នៃកិច្ចព្រមព្រៀងឈប់បាញ់៕