រដ្ឋសភាលីប៊ីលុបចោលច្បាប់ហាមឃាត់ធ្វើសកម្មភាពនយោបាយចំពោះបណ្ដាមន្ត្រីក្រោមរបបរបស់ Gaddfi

រដ្ឋសភាលីប៊ីលុបចោលច្បាប់ហាមឃាត់ធ្វើសកម្មភាពនយោបាយចំពោះបណ្ដាមន្ត្រីក្រោមរបបរបស់ Gaddfi  - ảnh 1
រដ្ឋសភាលីប៊ីលុបចោលច្បាប់ហាមឃាត់ធ្វើសកម្មភាពនយោបាយចំពោះបណ្ដាមន្ត្រីក្រោមរបបរបស់ Gaddfi (Image: VNA)


(VOVworld) – នាថ្ងៃទី ២ កុម្ភៈ រដ្ឋសភាស៊ីប៊ីបានលុបចោលច្បាប់ហាមឃាត់បណ្ដា មន្ត្រីជាន់ខ្ពស់ក្រោមអតីតថ្នាក់ដឹកនាំលីប៊ី Muammar Gaddafi ទទួលបានដំណែង នយោបាយណាមួយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន សមាជិកសភា
Taris al-Jeroshi បានឲ្យដឹងថា៖ ច្បាប់នេះត្រូវបានលុប ចោលបន្ទាប់ពីការបោះឆ្នោត
ដោយមានការចូលរួមរបស់សមាជិកសភាចំនួន ១០១ នាក់។ តាមលោក Jeroshi ថា៖ រដ្ឋសភាលីប៊ីបានអនុម័តលើច្បាប់នេះនាខែឧសភាឆ្នាំ ២០១៣ ក្រោមការដាក់
សម្ពោធរបស់ជនប្រដាប់អាវុធដែលហ៊ុំព័ទ្ធក្រសួងការបរទេសនិងក្រសួងយុត្តិធម៌
ហើយទាមទាឲ្យរដ្ឋាភិបាលបណ្តេញរដ្ឋមន្ត្រីគ្រប់រូបទាក់ទិនដល់អតីតថ្នាក់ដឹកនាំ
Gaddafi។ ដោយហេតុនេះ ច្បាប់នេះគ្មានសុពលភាពទេ។ តាមផែនការផ្ទេប្តូរ
នយោបាយនៅលីប៊ីរដ្ឋសភាដែលត្រូវបានបោះឆ្នោតនាខែមិថុនាបានជំនួស
មហាសន្និបាតប្រជាជនទូទាំប្រទេស (GNC) ។ ប៉ុន្តែ សម្ព័ន្ធភាពឥស្លាម Fairj
Lybia ដែលគាំទ្រ GNC កំពុងទន្ទ្រានកានកាប់រដ្ឋធានី Tripoli និងបង្កើតរដ្ឋាភិបាល ដោយឡែកដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់ទេ។ ក្នុងពេលនោះ
រដ្ឋាភិបាល និងរដ្ឋសភាដែលសហគម៍អន្តរជាតិទទួលស្គាល់ត្រូវរើទីស្នាក់ការ
ទៅកាន់ទីក្រុង  Al Beida៕

ប្រតិកម្មទៅវិញ

ផ្សេងៗ