រដ្ឋសភាវៀតណាម-កម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទ្វេភាគីនិងពហុភាគី
(VOVWORLD) - សម្តេចហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការនៅប្រ ទេសវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា។ នារសៀលថ្ងៃទី ២៨ខែឧសភា នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការមក ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា សម្តេចហេងសំរិន។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ Daibieunhandan) |
នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា: បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ តែងតែគាំទ្រនិងប្រគៀកស្មារគ្នា ក្នុងការស្ថាបនានិងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាគីទាំងពីរក៏តែងតែចាត់ទុកទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជាគឺជាទ្រព្យសម្បត្តិរួមមួយដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ដើម្បីប្រគល់ជូនដល់មនុស្សជំនាន់ក្រោយ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើការជំរុញខ្លាំង កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសឆ្ពោះទៅរកការធ្វើពាណិជ្ជ កម្មទ្វេភាគីឲ្យទទួលបានចំនួន ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ខាងមុខ។
ទាក់ទងនឹងការបោះបង្គោលខ័ណ្ឌសីមា ថាក់ដឹកនាំទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយ ចំពោះសមិទ្ធិផលដែលវៀតណាមនិងកម្ពុជាសម្រេចបានក្នុងអតីតកាល ហើយរហូតមកដល់ពេលនេះ ភាគីទាំងពីរបានបញ្ចប់ការងារចំនួន ៨៤% រួចជាស្រេច។ ភាគីទាំងពីរបានកសាងខ្សែព្រំដែននៃសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។
ទាក់ទិនដល់ការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមចង់បន្តចែករំលែកនូវព័ត៌មាននិងសម្របសម្រួលការគ្រប់គ្រង និងការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គ ដើម្បីធានាសុវត្ថិភាព សន្តិសុខប្រភពទឹកនិងបរិស្ថានដើម្បីផលប្រយោជន៍របស់ប្រទេសនិមួយៗនិងប្រជាជនដែលរស់នៅក្នុងតំបន់ទន្លេមេគង្គតែម្តង។
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan បានស្នើររដ្ឋសភានៃប្រទេសទាំងពីរ បន្តផ្តោតការយកចិត្តទុកដាក់ ក្នុងការជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចាំឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យបានទៀងទាត់ដើម្បីគាំទ្រ និងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតឡើងនោះ៕