រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល

VOV-នារសៀលថ្ងៃទី១២មិថុនា សម័យសួដេញដោលរបស់សមាជិក​សមាជិការ​សភាវៀតណាមចំពោះបណ្ដាសមាជិករដ្ឋាភិបាលក្នុងក្របខ័ណ្ឌសម័យប្រជុំលើក
ទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រព្រឹត្តទៅជាផ្លូវការ។ រដ្ឋមន្ត្រី​ក្រសួង
កសិកម្មនិង​អភិវឌ្ឍន៍ជនបទ Cao Duc Phat បានឆ្លើយសំនួរ​ដេញ​ដោល​ដំបូងស្ដីពី
វិធានការ​ជំរុញ​ផលិតកម្មកសិកម្ម ការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើ​ជីគីមីចំណី
ចិញ្ចឹមសត្វ។​មុននឹង​សម័យសួរដេញដោល តាងនាមឲ្យរដ្ឋាភិបាល ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានរាយការណ៍អំពីការអនុវត្តបណ្ដា​សេចក្តី​សំរេចចិត្ត
របស់រដ្ឋសភាអំពីការសួរ​ដេញ​ដោល​និងឆ្លើយសំនួរដេញដោល​នៅសម័យប្រជុំ
លើកទី៤រដ្ឋសភានីតិកាលទី១៣។ វាយ​តំលៃរួមអំពីការអនុវត្ត​សេចក្តីសំរេចចិត្ត
របស់រដ្ឋសភាអំពីការសួរដេញដោលនៅសម័យ​ប្រជុំលើកទី៤​ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានឲ្យដឹងថា៖

“ក្នុងរយៈពេល៦ខែកន្លងមក ការងារជាច្រើនទទួលបានលទ្ធផលសកម្មដូច​ជា​
ការ​ពន្យាពេលផ្អាក់ លើកលែងពន្ធសំរាប់អង្គភាពអាជីវកម្ម បើកទូលាយទីផ្សារ
ជំរុញ​ការ​នាំចេញ​ជាដើម។ ប៉ុន្តែការងារមួយចំនួនអនុវត្តនៅយឺតយ៉ាវត្រូវបន្ត​
ប្រមូលផ្ដុំដោះស្រាយ​ដូចជាការជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅមានការលំបាក ជួយឧបត្ថម្ភប្រជាជនផ្លាស់​ទី​លំនៅ ឥណទានអានុគ្រោះលំនៅដ្ឋានសង្គម ដោះស្រាយបំណូលខូចជាដើម។”

រដ្ឋសភាវៀតណាមចាប់ផ្តើមសម័យសួរដេញដោល - ảnh 1
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat
(Image: Tienphong online)

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat បានប្រមូលផ្តុំទៅលើការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើ ជីគីមីនិងចំណីចិញ្ចឹម
សត្វជាដើម។ ដើម្បីជំរុញផ្នែងចិញ្ចឹមសត្វ រដ្ឋមន្ត្រី Cao Duc Phat បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងត្រួតពិនិត្យដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកចិញ្ចឹមសត្វឡើងវិញ។ ទី ២ គឺ ប្រមូលផ្តុំដោះស្រាយបញ្ហាពូជ។ ទី ៣ គឺ៖ លើកទឹកចិត្តកែច្នៃចំណីឧស្សាហកម្ម
សំដៅលើកកំពស់ប្រសិទ្ធភាបប្រើប្រាស់ម្ហូបអាហារក្នុងផ្នែកជញ្ចឹមសត្វ។ ទី ៤ គឺ៖ ផ្សព្វផ្សាយដ៏ទូលំទូលាយដល់កសិករប្រភេទចំណីមានគុនភាពខ្ពស់។ ទិសដៅ
ស្នូលក្នុងការងារនេះគឺអនុវត្តរាល់វិធានការពោលខាងលើដោយព្រមៗគ្នា”។

នាព្រឹកថ្ងៃទី ១៣ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
 លោក Cao Duc Phat នឹងបន្តឆ្លើយសំណួរដេញដលរបស់សមាជិកសភា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ