រដ្ឋសភាវៀតណាមនិងអ៊ុយក្រែនមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នាថ្ងៃទី ២១ ខែតុលា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov ក្នុងឱកាសលោកបានជាប់ឆ្នោត សារជាថ្មីម្តងទៀតកាលពីខែសីហាកន្លងទៅ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Anh Tuan បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានប្រគល់លិខិតអបអរសាទររបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជូនចំពោះប្រធានរដ្ឋសភាអ៊ុយក្រែនផងដែរ។ នៅក្នុងលិខិតនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានជឿជាក់ថា ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Dmytro Razumkov នឹងដឹកនាំប្រទេសអ៊ុយ ក្រែនប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យនីតិបញ្ញត្តិមនិងការឃ្លាំមើល ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់ប្រទេសអ៊ុយក្រែន មានស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ។ លោកស្រី Nguyen Thi Kim Ngan បានសម្តែងគោលបំណង ចង់អោយរដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ុយក្រែន នឹងបន្តសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកពង្រឹងនូវចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់និងនៅលើពិភពលោក៕