រដ្ឋសភាវៀតណាមបន្តកាrសួដេញដោល
(VOV WORLD) /  
|
Vovworld-ព្រឹកថ្ងៃទី១៣មិថុនា -ថ្ងៃសួដេញដោលទី២នៃ សម័យប្រជុំលើកទី
៥រដ្ឋសភាវៀតណាមនីតិកាលទី១៣រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរ
ណ៍ លោក Hoang Tuan Anh បានឆ្លើយសួដេញដោលអំពីបញ្ហានានាពាក់ព័ន្ឋ
ដល់វិស័យ វប្បធម៌កីឡានិងទេសចរណ៍។លើវិស័យ វប្បធម៌ លោក Hoang
Tuan Anhអោយដឹងថា៖បណ្តាដំបន់និងផ្នែកវប្បធម៌បន្តផ្សព្វផ្សាយអនុវត្តល្អ
នូវសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី៨ស្តីពីការសាងនិងអភិវឌ្ឍន៍
ខឿន វប្បធម៌វៀតណាមពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ជាតិ។ក្នុងនោះផ្តផតសំខាន់ដល់ការអប់រំសតិអារម្មណ៍សិលធម៌ ជំរុញស្លាំងចលនា
ប្រជាជនទាំងមូលកសាងជីវិត វប្បធម៌ផ្សារភ្ជាប់ជាមួយការរៀនសូតនិងធ្វើ
តាមគំរូសិលធម៌លោកប្រធានហូជីមិញ។
លើវិស័យទេសចរណ៍លោក Hoang Tuan Anh អោយដឹងថា៖នាសបច្ចុប្បន្ន
នេះមានគំរោងការវិនិយោគក្នុងផ្នែកទេសចរណ៍ជិត១០០០គំរោងដោយមាន
ទុនសរុបប្រមាណ៣លានលានដុងវៀតណាម។ ការរួមវិភាគក្នុងGDPនៃ
ផ្នែកទេសចរណ៍ នាឆ្នាំ២០១២គឺ៦%។ស្តីពីការកសាងពាណិជ្ជសញ្ញានៃផ្នែក
ទេសចរណ៍ចវៀតណាមស័ក្តសម្យនឹងសក្តានុភាពនៅក្នុងតំបន់និងអភិវឌ្ឍន៍
ផ្នែកទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ១លោករដ្ឋមន្រ្តី Hoang Tuan
Anhចាត់ទុកថា៖“ នាពេលខាងមុខយើងខ្ញុំប្តូរពីការ អភិវឌ្ឍន៍វិសាលភាពមក
ការ អភិវឌ្ឍន៍ស៊ីជំរៅនិងលើកកំពស់គុណភាពសេវាកម្ម។ផ្សារភ្ជាប់ការ
អភិវឌ្ឍន៍ទេសចរណ៍ជាមួយការអភិរក្សបណ្តាបេតិកភ័ណ្ឌប្រវត្តិសាស្រ្តនិង
វប្បធម៌។ “លើវិស័យកីឡាលោករដ្ឋមន្រ្តី Hoang Tuan Anhអុយដឹងថា៖នឹងយក
ចិត្តទុកដាក់ដល់ Olympic- Asiad –Seagames-ការប្រកួតកីឡានិងចលនាកីឡា
អប់រំកាយមហាជន។
នារសៀល ថ្ងៃទី១៣មិថុនារដ្ឋមន្រ្តីក្រសួងការងារយុទ្ឋជនពិការនិងសង្គមកិច្ច
វៀតណាមលោកស្រី Pham Thi Hai Chuyen បាន ឆ្លើយសួដេញដោលអំពី
ការដោះស្រាយការងារធ្វើបណ្តុះបណ្តាលវិជ្ជាជីវះជាពិសេសបញ្ហាពលការ
នៅជនបទ។ស្តីពីប្រសិទ្ឋភាព បណ្តុះបណ្តាលវិជ្ជាជីវះ លោកស្រី អោយដឹង
ថា៖នេះជាគោលដៅរួមរបស់បក្សនិងរដ្ឋដើម្បីធានាប្រភពធនធានមនុស្ស
ឲ្យការអភិវឌ្ឍន៍។តាម លោកស្រី Pham Thi Hai Chuyenថា៖ការងារនេះ
ទទួលបានការវិនិយោគជាបង្គួរ។ប៉ុន្តែដំបន់ជាច្រើនបានវិនិយោគអោយ
មូលដ្ឋាន បណ្តុះបណ្តាលវិជ្ជាជីវះ មិនបានព្រមៗនៅឡើយ។កម្មវិធី បណ្តុះ
បណ្តាលវិជ្ជាជីវះមិនទាន់បំពេញតម្រូវការនៃអង្គភាពអាជិវកម្មទេ។លោកស្រី
Pham Thi Hai Chuyenចែករំលែកថា៖“ ការទទួលខុសខត្រូវនៃក្រសួងចំពោះ
បញ្ហានេះគឺធំធេងណាស់។នាពេលខាងមុខយើងខ្ញុំនឹងដចាក់ជូនខ្លឹមសារ
ចំនួន២ជាមួយរដ្ឋាភិបាល ។ទី១ គឺរៀបចំសន្និសីទបូកសរុប៣ឆ្នាំអនុវត្ត ការងារ បណ្តុះបណ្តាលវិជ្ជាជីវះ សំរាប់ពលករនៅជនបទ ។ទី២គឺបញ្ជាណែនាំអោយ
សាលា បណ្តុះបណ្តាលវិជ្ជាជីវះត្រូវអនុវត្តកម្មវិធីរៀនសូតផ្សារភ្ជាប់ជាមួយ
តម្រូវការនៃទីផ្សារពលកម្ម “៕
-VOV WORLD