រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម)
|
សមាជិកសភាថ្លែងមតិនៅសម័យប្រជុំ (រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី១៦ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពី
គំរោងច្បាប់ចាត់តាំងរដ្ឋសភា(វិសោធនកម្ម) ក្រោមអធិបតីភាពរបស់អនុប្រធាន
រដ្ឋសភាំលោក Uong Chu Luu។ចំណុចថ្មីរបស់គំរោងច្បាប់នេះគឺជាការកំណត់
អំពីមុខដំណែងអគ្គលេខាធិការរដ្ឋសភា ដែលជំនួសឲ្យក្រុមលេខាសម័យប្រជុំ
នាបច្ចុប្បន្ន។មតិភាគច្រើនបានគាំទ្រការកំណត់ស្ដីពី បរិមាណសមាជិកសភា
ជា៥០០នាក់។ស្ដីបីបញ្ហានេះ លោក Nguyen Van Tuyet សមាជិកសភាមណ្ឌល
Ba Ria – Vung Tau បានឲ្យដឹងថា៖
“នេះជាការកំណត់សំហេតុសំផល។ក្រៅពីនោះ ខ្ញុំចាត់ទុកថា អត្រា សមាជិក
សភាធ្វើសកម្មភាពឯកទេស ជា៣៥%នៃបរិមាណសមាជិកសភាទាំងមូល គឺ
តិចណាស់។ខ្ញុំស្នើយ៉ាងតិចបំផុតមានសមាជិកសភា៤៥%ចូលរួមសកម្មភាព
នេះ ដើម្បីឆ្លើយតបនឹងតម្រូវការផ្លាស់ប្ដូរថ្មី និងលើកកំពស់ប្រសិទ្ធិភាពក្នុងការ
ធ្វើសកម្មភាពរបស់រដ្ឋសភា”
នៅរសៀលថ្ងៃដរដែល រដ្ឋសភាអនុម័តលើគំរោងច្បាប់អន្តោប្រវេស៍របស់ជន
បរទេសនៅវៀតណាម ហើយពិភាក្សាអំពីគំរោងច្បាប់ធានារ៉ាប់រងសង្គម
(វិសោធនកម្ម)៕