(VOVworld)-នាថ្ងៃទី៧វិច្ឆិកា ក្នុងថ្ងៃធ្វើការទី១៤នៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀត
ណាមនីតិកាលទី១៣បានពិភាគ្សាអំពីការអនុវត្តន៌គោលនយោបាយច្បាប់ក្នុងការ ដោះស្រាយពាក្យបណ្តឹងតវ៉ា របស់ពលរដ្ឋចំពោះរាល់សេចក្តីសម្រេចរដ្ឋបាល អំពីដីធ្លី។កិច្ចប្រជុំនេះទាក់ទិនដល់បញ្ហាសំខាន់មួយចំនួន ដូច្នេះត្រូវបានផ្សាយ
លើវិទ្យុ ទូរទស្សន៌ជាផ្ទាល់ដើម្បីជនរួមជាតិនិងអ្នកបោះឆ្នោតទូទាំងប្រទេសតាម
ដានស្តាប់។
|
លោក Tran Van Tan មណ្ឌល Tien Giang
(រូបថតៈ chinhphu.vn) |
តាមការធ្វើស្ថិតិថា ក្នុងចំណោមពាក្យបណ្តឹងតវ៉ាសរុបជារៀងរាល់ឆ្នាំ គឺ
៧០% ជាពាក្យបណ្តឹងតវ៉ាអំពីជំលោះដីធ្លី។ តាមមតិរបស់សមាជិកសភា មូល
ហេតុ នាំមកការបង្កើនពាក្យបណ្តឹងតវ៉ា គឺដោយសារគោលនយោបាយអំពី តម្លៃ
ដីធ្លី ប្រព័ន្ធច្បាប់អំពីការដោះស្រាយពាក្យបណ្តឹងតវ៉ាខ្វះភាពព្រមៗគ្នា ។ លោក
Tran Van Tuan សមាជិកសភាមណ្ឌល Tien Giang ផ្តល់មតិថា៖
“ខ្ញុំស្នើថា តម្លៃដីគឺកំណត់ដោយរដ្ឋ និងសមស្របជាមួយយន្តការ
ទីផ្សារនិង មានការគ្រប់គ្រងរបស់រដ្ឋ។ ត្រូវបង្កើនការងារគ្រប់គ្រងរដ្ឋស្តី
ពីដីធ្លីចាប់ពីការរៀបចំផែនការដល់ផែនការប្រើប្រាស់ដីធ្លី។ ដោះស្រាយ
បន្ទាន់និងត្រឹមត្រូវរាល់ករណីរំលោភច្បាប់អំពីដីធ្លីនិងអំពើពុករលួយអំពី
ដីធ្លីផងដែរ”។
រាយការចំពោះបណ្តាដំណោះស្រាយលើកកំពស់សមត្ថភាពគ្រប់គ្រងដីធ្លី ក៏ដូចជាការដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋអំពីដីធ្លី រដ្ឋមន្ត្រីក្រសួង
ធនធាននិងបរិស្ថានNguyen Minh Quang អះអាងថា៖
“ក្នុងកិច្ចប្រជុំលើកក្រោយ យើងខ្ញុំនឹងដាក់ជូនរដ្ឋសភាពង្រាងវិសោ
ធនកម្ម ច្បាប់ដីធ្លី២០០៣។ កសាងមូលដ្ឋាទិនន័យគ្រប់គ្រងដីធ្លី ធ្វើយ៉ាង
ម៉េចដើម្បី ឡូដីធ្លីរបស់អ្នកប្រើប្រាស់ត្រូវបានបង្ហាញក្នុងប្រព័ន្ធគ្រប់គ្រង់
ទិន្នន័យដីធ្លី ធ្វើដូច្នេះទើបគ្រប់គ្រង់បាន”។
ដើម្បីបង្កើតរបៀងច្បាប់ដោះស្រាយពាក្យបណ្ដឹងតវ៉ារបស់ពលរដ្ឋអំពីដីធ្លី បណ្តាសមាជិកសភាចាត់ទុកថា រដ្ឋសភាគប្បីចេញផ្សាយសេចក្តីសម្រេចចិត្ត ស្តីអំពីការអនុវត្តន៌គោលនយោបាយច្បាប់ក្នុងការដោះស្រាយពាក្យបណ្ដឹងតវ៉ា
អំពីដីធ្លីយ៉ាងឆាប់៕