រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦
|
រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦ |
(VOV)_នាព្រឹកថ្ងៃទី៩ មិថុនា ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៩ រដ្ឋសភាវៀត
ណាម នីតិកាលទី១៣ អង្គសន្និសីទបានអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីកម្មវិធី
កសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៦ កែសម្រួលកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ នីតិ
កាលទី១៣ និងឆ្នាំ ២០១៥។ តាមនោះ ឆ្នាំ ២០១៥ រដ្ឋសភាបានឯកភាពបំពេញ
បន្ថែមកម្មវិធីកសាងច្បាប់ បទបញ្ញាតិ្ត ឆ្នាំ ២០១៥ សេចក្ដីសម្រេចចិត្តធ្វើវិសោធន
កម្ម បំពេញបន្ថែមអំពីបញ្ជីរាយនាមមុខទំនិញត្រូវហូតពន្ធការពារបរិស្ថាន និង ច្បាប់
ពន្ធនាំចេញ នាំចូល (ធ្វើវិសោធនកម្ម)។
ក្នុងកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៦ រដ្ឋសភានឹងពិនិត្យមើល និង
អនុម័តលើគំរោងច្បាប់ចំនួន៦ ដូចជា៖ ច្បាប់ទាក់ទងនឹងព័ត៍មាន ច្បាប់ចុះហត្ថលេ
ខា ចូលរួម និងអនុវត្តការព្រមព្រៀងអន្តរជាតិ (ធ្វើវិសោធនកម្ម) រាប់ទាំងច្បាប់សារ
ព័ត៍មាន(ធ្វើវិសោធនកម្ម)ទៀតផង ។
នារសៀលថ្ងៃទី៩ មិថុនា បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សានៅ
សាលប្រជុំ ស្ដីពីគំរោងច្បាប់ធ្វើសកម្មភាពឃ្លាំមើល របស់រដ្ឋសភា និងក្រុមប្រឹក្សា
ប្រជាជន៕