រដ្ឋសភាអាមេរិកជំរុញខ្លាំងការចរចារ TPP
|
រដ្ឋសភាអាមេរិកជំរុញខ្លាំងការចរចារ TPP |
(VOV)_ជាជំហាន១ ដែលបានចាត់ទុកជាការជំរុញដំណើការចរចារអំពីកិច្ច
ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក (TPP) នាថ្ងៃទី១០ មិថុនា ថ្នាក់ដឹកនាំរដ្ឋសភាជាន់
ទាបអាមេរិក បានប្រកាសថា៖នឹងអនុម័តយ៉ាងឆាប់ៗទៅលើគំរោងច្បាប់ប្រគល់
សិទ្ធិចរចារលឿនជូនចំពោះអោយប្រធានាធិបតី លោក Barack Obama។ ប្រធាន
សភាជាន់ទាប សមាជិកគណបក្សសាធារណៈរដ្ឋ លោក John Boehner បានអោយ
ដឹងថា៖ គំរោងច្បាប់នេះនឹងបានបោះឆ្នោតក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាជាន់ទាប
ក្នុងសប្ដាហ៍នេះ។ ប្រសិនបើបានអនុម័តនោះ នេះគឺជាជ័យជំនះ១ ចំពោះរដ្ឋអំ
ណាចរបស់ប្រធានាធិបតី លោក Barack Obama ពីព្រោះ នេះគឺជាអាទិភាព១ក្នុង
ចំណោមអាទិភាពស្នូល ក្នុងអាណត្តិទី២ របស់លោក Barack Obama៕