រដ្ឋសភាអ៊ុយក្រែនចាត់តាំងនាយករដ្ឋមន្រ្តីស្តីទីថ្មី
|
លោក Vladimir Groisman (រូបថតៈ cpv.org.vn) |
(VOVworld)-នាថ្ងៃទី២៥កក្កដា រដ្ឋសភាអ៊ុយក្រែនបានចាត់តាំងឧបនាយករដ្ឋមន្រ្តី
ស្តីទីលោក Vladimir Vladimir Groismanធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោក Arseny
Yatsenyuk ដែលបានលាលែងពីដំណែងមុននេះ១ថ្ងៃ។ តាមការិយាល័យសារ
ព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែនថា លោក Vladimir Groisman នឹងដឹកនាំ រដ្ឋាភិបាល
ដល់ពេលដែលរដ្ឋសភាអ៊ុយក្រែនជ្រើសរើសបាននាយករដ្ឋមន្ត្រីស្តីទី ថ្មី។ ក្នុងថ្ងៃ
ដដែល ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Alexander Turchinov ឲ្យដឹងថា លោក
បានទទួលលិខិតសូមលាលែងពីដំណែងរបស់លោក Yatsennyuk ហើយ កំពុង
មានគណៈកម្មការ១របស់រដ្ឋសភា កំពុងពិនិត្យ បន្ទាប់នោះនឹងនាំចេញ ពិភាក្សា
នៅរដ្ឋសភា៕