រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន


រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន - ảnh 1
រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើនរបស់ប្រជាជន (Image: VNA)

(VOVworld) – តាមលទ្ធផលនៃការស្ទង់មតិដែលត្រូវបានប្រកាសនាថ្ងៃទី ២២
មិថុនា បានឲ្យដឹងថា៖ រដ្ឋអំណាចយោធារបស់ថៃទទួលបានការគាំទ្រជាច្រើន
របស់ប្រជាជន បន្ទាប់ពីរយៈពេល ១ ខែគ្រប់គ្រងប្រទេសជាតិ។ នេះគឺជា
លទ្ធផលនៃការស្ទង់មតិរបស់ ប្រជាជនដែលត្រូវបាន “Suan Dusit Poll” អនុវត្ត
ចាប់ពីថ្ងៃទី ១៧ ដល់ទី ២១ មិថុនា កន្លងមក។ មនុស្សភាគច្រើនសុទ្ធតែគាំទ្រ
ការគ្រប់គ្រងរបស់ក្រុមប្រឹក្សានិងសណ្តាប់​ធ្នាប់ជាតិ (NCPO)។ សន្តិភាពនិង
សណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញនៅថៃ។ ទន្ទឹម នឹងនោះ NCPO ក៏បាន
ដោះស្រាយបញ្ហាសំខាន់មួយចំនួនទៀតគឺការទូទាត់បំណុលប្រាក់ទិញអង្ករ
សំរាប់ប្រជាកសិករនៅថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ