រណសិរ្សមាតុភូមិវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាខ្លឹមសារនិងរបៀបធ្វើសកម្មភាព
|
រូបថតVNA |
Vovworld-របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៧ដាក់ជូនមហាសន្និបាតលើកទី៨រណសិរ្សមាតុ
ភូមិរួមមានកម្មវិធីសកម្មភាពចំនួន៥។ ក្នុងនោះការចលនាប្រមូលផ្ដុំប្រជាជន
ពង្រឹងនិងពង្រីកនូវកំលាំងមហាសាមគ្គីភាពជាតិជាកម្មវិធីសកម្មភាពដំបូង។
លោក Tran Hoang Ngan ដំណាងគណៈប្រតិភូទីក្រុងហូជីមិញបានចាត់ទុកថា៖
“ក្នុងកំណាត់ផ្លូវកសាងនិងការពារមាតុប្រទេសរណសិរ្សមាតុភូមិបានមាន
ការរួមចំណែក សមិទ្ធផលពិតប្រាកដ ពិសេសគឺកសាងផែនមហាសាមគ្គីជាតិ។
នៅមហាសន្និបាតលើកនេះ យើងបានជាក់ស្ដែងការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ
២០១៣ក្នុងលក្ខ័ណតិកៈរណសិរ្សមាតុភូមិវៀតណាម។ ប្រការមួយក្នុងចំណោម
ប្រការសំខាន់បំផុតនាបច្ចុប្បន្នគឺរណសិរ្សមាតុភូមិត្រូវឆ្លុះបញ្ចាំងបានបំណង
ប្រាថ្នារបស់ប្រជាជនជាមួយបក្ស រដ្ឋាភិបាលដើម្បីមានគោលនយោបាយសមស្របប្រមូលបានកំលាំងរួមដៃកសាងប្រទេសជាតិ។”
ក្នុងអាណត្តិខាងមុខ រណសិរ្សក៏នឹងបើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពសកម្មភាពចំពោះកិច្ចការប្រជាជន បង្កើនសាមគ្គីភាពមិត្តផាពនិងសហប្រតិបត្តិការ
អន្តរជាតិ៕