|
ចំរៀង Xoan ទើបនឹងបានអង្គការ UNESCO ទទួលស្គាល់ជា “បេតិកភ័ណ្ឌវប្បធម៍ងអរូបី គប្បីត្រូវការពារបន្ទាន់របស់មនុស្សលោក” |
VOV-នាយប់ថ្ងៃទី២៥មិនា នៅទិសក្ការរៈបូជា Lai Len (កន្លែងដើមកំណើតនៃ
ចំរៀង Xoan) ឃុំ Kim Duc ទីក្រុង Viet Tri ខេត្ត Phu Tho បានរៀបចំរាត្រីសំដែង
ចំរៀង Xoan បុរាណ។ នេះជាសកម្មភាពមានអត្ថន័យមួយស្ថិតក្នុងក្របខ័ណ្ឌ
នៃពិធី រំលឹកខួបបណ្ដាស្ដេច Hung-ពិធីបុណ្យវិហារ Hung ឆ្នាំ២០១២។ ការ
ច្រៀងចំរៀង Xoan ត្រូវបានរៀបចំជាប្រចាំឆ្នាំប៉ុន្តែក្នុងឪកាសទិវារំលឹកខួប
បណ្ដាស្ដេច Hung-ពិធីបុណ្យវិហារ Hung សកម្មភាពនេះកាន់តែមានអត្ថន័យ ដ៏ជ្រាលជ្រៅថែមទៀតដើម្បីពង្រីកនូវតំលៃនៃចំរៀង Xoan ដែលទើបនឹងបាន
អង្គការវប្បធម៍ វិទ្យាសាស្ត្រនិង អប់រំអង្គការសហប្រជាជាតិ(UNESCO) ទទួល
ស្គាល់ជា “បេតិកភ័ណ្ឌវប្បធម៍ងអរូបី គប្បីត្រូវការពារបន្ទាន់របស់មនុស្សលោក”៕