|
រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ(រូបភាព : Internet) |
Vov- ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី៥០ ទិវាបង្កើតទំនាក់ទំនង
កាទូតវៀត ណាម-ឡាវនឹង”ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ” នាយប់ថ្ងៃ
ទី១សីហានៅSon Tay ហាណូយ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត
ណាមបានរៀបចំកម្មវិធី រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវដោយ
ប្រធានបទ“ រួមជួរភ្នំ Truong Son -ជ្រាលជ្រៅចំណងសមមិត្ត ”។ថ្លែងមតិបើក
រាត្រីសមោសរឧត្តមសេនីយ៏ទោ Dao Duy Minh-នាយរងអគ្គស្នងការនយោបាយ
កងទ័ពប្រជាជនវៀតណាមសង្កត់ធ្ងន់ទៅលើ សារសំខាន់នៃទំនាក់ទំនងរវាង
ប្រទេសទាំង២វៀតណាម-ឡាវព្រមទាំងអះអាងថា៖ ចំពោះកងទ័ពប្រជាជន
វៀតណាម ទំនាក់ទំនងនេះជាការរស់នៅ ជាមនោសញ្ចេតនា ជិតស្នីទ មុនក៏
ដូចជាក្រោយនិងមិនអាចបំបែកបានឡើយ។ ឧត្តមសេនីយ៏ទោ Dao Duy Minh
-ក៏បញ្ជាក់ថា៖ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាមនឹងឡាវ ត្រូវបាន ពង្រឹងពង្រីកដោយឥតឈប់ឈរពិសេសគឺត្រូវបានកំលាំងយុវជនកងទ័ពនៃ
ប្រទេសទាំង២បន្ត អភិវឌ្ឌ្យន៏។
|
ឈុតសម្តែង១នៅរាត្រីសមោសរ(រូបភាព:Internet) |
“ ជាកំលាំងអនុវត្តដោយផ្ទាល់រាល់ភារកិច្ចរបស់កងទ័ព ក្នុងរយះបណ្តា
ឆ្នាំកន្លងទៅកម្មាភិបាល យុវជនកងទ័ពនៃប្រទេសទាំង២វៀតណាមឡាវបានបន្ត
នឹងពង្រីកល្អ ប្រពៃណីដ៏ត្រចះត្រចង់របស់ប្រទេស ប្រជាជាតិនឹងកងទ័ពនៃ
ប្រទេសទាំង២ ស្មាកៀក ស្មាក្នុងប៉ុព្វហេតុកសាងនឹងការពារមាតុភូមិ សក្តិសម
ជាកំលាំងនយោបាយ កំលាំង ប្រយុទ្ធ ស្មោះត្រង់ គួរឲ្យទុកចិត្តរបស់បក្សរដ្ឋ
នឹងប្រជាជននៃប្រទេសទាំង២”។ រាត្រីសមោសរយុវជនកងទ័ពវៀតណាម-ឡាវ
ជាសកម្មភាពល្អ១រួមចំណែកបង្កើន ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាម-ឡាវឲ្យកាន់តែខ្លាំងក្លាថែមទឿត៕