រួមចំណែកធ្វើអោយទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជំរៅថែមទៀត
(VOVWORLD) - អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជឿជាក់ថា ដំណើរ ទស្សនកិច្ចនៃគណៈប្រតិភូចិន នឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពរវាង គណៈកម្មាធិការសន្តិភាពវៀតណាមនិងសម្ព័ន្ធសមាគមន៍ប្រជាជនចិនដើម្បីសន្តិភាពនិងការរំសាយសព្វាវុធនិយាយដោយឡែកនិងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិយាយរួមផងដែរ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (ខាងស្ដាំ) និងអគ្គលេខាធិការសម្ព័ន្ធសមាគមន៍ប្រជាជន ចិនដើម្បីសន្តិភាពនិងការរំសាយសព្វា វុធចិនលោក An Yuejun (រូបថត៖ quochoi.vn) |
នាថ្ងៃទី១៣ ខែមីនា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទទួលជួបគណៈប្រតិភូនៃសម្ព័ន្ធសមាគមន៍ប្រជាជន ចិនដើម្បីសន្តិភាពនិងការរំសាយសព្វា វុធចិន ដឹកនាំដោយអគ្គលេខាធិការសម្ព័ន្ធសមាគមន៍លោក An Yuejun ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ជឿជាក់ថា ដំណើរ ទស្សនកិច្ចនៃគណៈប្រតិភូចិន នឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពរវាង គណៈកម្មាធិការសន្តិភាពវៀត ណាមនិងសម្ព័ន្ធសមាគមន៍ប្រជាជនចិនដើម្បីសន្តិភាពនិងការរំសាយសព្វាវុធនិយាយដោយឡែកនិងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិយាយរួមផងដែរ។ លោក Uong Chu Luu មានគោល បំណងថា គណៈកម្មាធិការទាំងពីរបន្តសហប្រតិបតិបត្តិការយ៉ាងស្អិតរមួតតាម រយៈសកម្មភាពជាក់ស្ដែង បង្កើនការឃោសនាព័ត៌មានជូនចំពោះប្រជាជននៃ ប្រទេសទាំងពីរ ស្ដីពីទំនាក់ទំនងជាអ្នកជិតខាង ចំណងមិត្តភាពទ្វេភាគី រួមគ្នា កសាងបរិយាកាសសុខសន្តិភាព ស្ថិរភាព ព្រមទាំងសហប្រតិបតិ្តការគ្នាយ៉ាង សកម្មនៅវេទិកាអន្តរជាតិពហុភាគីនានា ដើម្បីរួមចំណែកទៅក្នុងចលនាសន្តិភាព នៅតំបន់និងលើពិភពលោក ផងដែរ៕