រំលឹកខួបលើកទី៦០នៃទិវាប្រពៃណីផ្នែកអគ្គិសនីវៀតណាម
|
រំលឹកខួបលើកទី៦០នៃទិវាប្រពៃណីផ្នែកអគ្គិសនីវៀតណាម (vietnamplus.vn) |
(VOVworld)-នាព្រឹកថ្ងៃទី២១ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានអញ្ជើញចូលរួមពិធី រំលឹកខួបលើកទី៦០នៃទិវា
ប្រពៃណីផ្នែកអគ្គិសនីវៀតណាម។ នៅទីនេះ លោក Nguyen Sinh Hung បានទទួលស្គាល់រាល់ការរួមចំណែកដ៏ធំធែងរបស់ផ្នែកអគ្គិសនីចំពោះបុព្វហេតុ
បដិវត្តន៍ ក៏ដូចជាដំណើរការកសាងនិងការពារមាតុប្រទេស។ តាងនាមថ្នាក់ដឹក
នាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋសភា បានប្រគល់គ្រឿងឥស្សរិយសលើកទី២ ឲ្យសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម។
ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអះអាងថា ផ្នែកអគ្គិសនីត្រូវលើកកំពស់គុណភាពនៃសេវ៉ាកម្មអគ្គិសនីសម្រាប់ផ្គួត់ផ្គងឲ្យសង្គម ជម្រុញការអនុវត្តបណ្តាវិធានការសន្សំសំចៃប្រភពវត្ថុធាតុដើម ធនធានរបស់
ប្រទេសជាតិ។ ដោយឈរលើស្មារតីនេះ លោក Hoang Trung Hai បានសំណូម ពរសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម ត្រូវបង្កើនវិនិយោគអភិវឌ្ឍន៍ប្រភពនិង
ប្រព័ន្ធបណ្តាញអគ្គិសនី អនុវត្តតម្លៃលក់អគ្គិសនីតាមសេដ្ឋកិច្ចទីផ្សារ តាមការ
កំណត់របស់រដ្ឋ និងអនុវត្តបណ្តាដំណោះស្រាយទូទៅដើម្បីទលើកកំពស់គុណ ភាពប្រភពធនធានមនុស្សនិងផលិតលកម្មការងារ៕