រំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សភាគខេត្តនិងលើកទី៤០នៃទិវារំដោះខេត្ត Quang Nam
|
រំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សភាគខេត្តនិងលើកទី៤០នៃទិវារំដោះខេត្ត Quang Nam (VOV) |
Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សភាគខេត្តនិង
លើកទី៤០នៃទិវារំដោះខេត្ត Quang Nam នាយប់ថ្ងៃទី២៤មិនា លេខាគណៈកម្មាធិការ
បក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Le Phuoc Thanh
បានអះអាងថា ជ័យជំនះថ្ងៃទី២៤មិនាឆ្នាំ១៩៧៥ជានិមិត្តរូបភ្លឺស្វាងនៃលិទ្ធិស្នេហា
ជាតិជារបត់គំរូបំផុតក្នុងប្រវត្តិសាស្ត្របដិវត្តន៍ខេត្ត Quang Nam។ ចូលរួមពិធីនេះ
អចិន្ត្រៃយ៍គណៈលេខាលោក Le Hong Anh បានសង្កត់ធ្ងន់ថាបក្សនិងរដ្ឋលើកតម្កើង
រាល់សមិទ្ធិរបស់កងទ័ពនិងប្រជាជនខេត្ត Quang Nam ក្រោយរយៈពេល៤០ឆ្នាំបាន
រំដោះ ពិសេសគឺក្នុងប៉ុន្មានឆ្នាំផ្លាស់ប្តូរថ្មី។
“ខេត្ត Quang Nam ត្រូវជ្រួចជ្រាបនិងអនុវត្តល្អភារកិច្ចដែលមជ្ឈឹមបក្សនិងរដ្ឋសភា
បានដាក់ចេញ។ ក្នុងត្រូវប្រមូលផ្ដុំពង្រីកកំលាំងផ្ទៃក្នុងឧត្តមភាពប្រៀបខ្លាំងរបស់ខេត្ត
បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានិងរឹងមាំក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ខេត្តត្រូវ
បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនានិងប្រើប្រាស់ប្រកបដោយប្រសិទ្ធ
ភាពរាល់ប្រភពកំលាំងដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមទិសទំនើប៕”