រំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា
(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) នាថ្ងៃទី ៨ វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើកម្រងផ្កា និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើលិខិតអបអរសាទរជូនព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី។
រំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា |
ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩/វិច្ឆិកា/១៩៥៣ - ៩/វិច្ឆិកា/២០១៧) នាថ្ងៃទី ៨ វិច្ឆិកា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើកម្រងផ្កា និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានផ្ញើលិខិតអបអរសាទរជូនព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ ប្រធានរដ្ឋភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិតខំអបអរសាទរជូនប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេង សំរិន និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចសាយ ឈុំ។
ក្នុងឱកាសនេះ នាថ្ងៃទី ៨ វិច្ឆកា នៅទីក្រុងហូជីមិញសម្ព័ន្ធសមាគមមិត្តភាពទីក្រុង និងសមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុងហូជីមិញក៏បានរៀបចំពិធីជួបសំណេះសំណាលរំលឹកខួបអនុស្សវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិកម្ពុជាផងដែរ។ ក៏ក្នុងឱកាសនេះដែរគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមបានផ្ញើសារទូរលេខអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈឹមគណៈបក្សប្រជាជនកម្ពុជា៕