រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញបរទេស

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា) នៅរដ្ឋធានី អាតែន របស់ក្រិច ស្ថានទូត
វៀតណាមប្រចាំនៅក្រិចបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតរបស់
លោក។នៅទីនេះ អគ្គទីប្រឹក្សាលោក Pham Huu Duc បានរំលឹកឡើងវិញនូវជីវប្រវត្តិ
និងបុព្វហេតុដ៏មហិមាររបស់លោកប្រធានហូជីមិញ ព្រមទាំងបញ្ជាក់ជាថ្មីម្ដងទៀត
នូវមោទនភាពនិងការដឹងគុណដ៏ធំធេងរបស់ជំនាន់ប្រជា ជនវៀតណាមចំពោះ
អគ្គមគ្គុទេសរបស់ប្រជាជាតិ។
រំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញបរទេស - ảnh 1
អគ្គទីប្រឹក្សាលោក Pham Huu Duc​ លឹកឡើងវិញនូវជីវប្រវត្តិនិងបុព្វហេតុដ៏មហិមារ
របស់លោកប្រធានហូជីមិញ (រូបថត៖TTXVN)

ក្នុងថ្ងៃទី១៩ ឧសភា វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិ (ICAP) និង
ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីដាក់កម្រងផ្កានៅស្ដូបគោរព
វិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនៅរដ្ឋធានី La Habana។

ក៏ក្នុងបណ្ដាថ្ងៃទី១៩និងទី២០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិក ស្ថានកុងស៊ុលវៀតណាមប្រចាំនៅម៉ាដាហ្គាស្ការ និងស្ថានទូតវៀតណាមប្រចាំ
នៅប៉ាគីស្ថានក៏បានរៀបចំសកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបអនុស្សាវ
រីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ