រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនវៀតណាមដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅកោះ Gac Ma

(VOVWORLD) - បណ្ដាតំណាងបានអះអាងថា ពលីកម្មដ៏ ខ្ពង់ខ្ពស់នេះជានិច្ចកាលជាគំរូដ៏ភ្លឺស្វាងដើម្បីអោយយុវជនជំនាន់សព្វថ្ងៃ រៀនសូត្រនិងតម្រាប់តាម៕
រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនវៀតណាមដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាននៅកោះ Gac Ma - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ VNexpress) 

នាថ្ងៃទី១៤ ខែមីនា នៅទីក្រុង Da Nang គណៈកម្មកាទំនាក់ទំនងប្រពៃណី កងទ័ព Truong Sa ដំណាក់កាល១៩៨៤-១៩៨៨ បានរៀបចំពិធីរំលឹកខួបលើកទី ៣១នៃទិវាដែលបណ្ដាយុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាមបានពលីជីវិត នៅកោះ Gac Ma ចំណុះប្រជុំកោះ Truong Sa (ថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨៨-ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩)។

        នៅពិធីនេះ តំណាងទាំងអស់បានសម្ដែងនូវការដឹងគុណគ្មានកំណត់ចំពោះ គុណូបការៈដ៏ធំធេងរបស់បណ្ដាយុទ្ធជនដែលបានប្រយុទ្ធនិងពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពដែនដី រក្សារឹងមាំអធិបតេយ្យភាពកោះ សមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស។ បណ្ដាតំណាងបានអះអាងថា ពលីកម្មដ៏ ខ្ពង់ខ្ពស់នេះជានិច្ចកាលជាគំរូដ៏ភ្លឺស្វាងដើម្បីអោយយុវជនជំនាន់សព្វថ្ងៃ រៀនសូត្រនិងតម្រាប់តាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ