រុស្ស៊ី និង ចិនឯកភាពគ្នានូវទស្សនៈអំពីពាណិជ្ជកម្មអន្តរជាតិ

(VOVWORLD) -រុស្ស៊ី និង ចិនបានឯកភាពគ្នានូវវិធីទាក់ទងផ្ទាល់ក្នុងការដោះស្រាយរាល់បញ្ហាពាណិជ្ជកម្មអន្តរជាតិ។ 
រុស្ស៊ី និង ចិនឯកភាពគ្នានូវទស្សនៈអំពីពាណិជ្ជកម្មអន្តរជាតិ - ảnh 1នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (Xinhua)

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំថ្នាក់នាយករដ្ឋមន្ត្រីរវាងរុស្ស៊ី និងចិនលើកទី ២៣ នៅទីក្រុងប៉េកាំងនាថ្ងៃទី ៧ ខែវិច្ឆិកា។ តាមនាយករដ្ឋមន្ត្រីលោក Medvedev បានឲ្យដឹងថារុស្ស៊ី និងចិនសុទ្ធតែបានឯកភាពគ្នាថា រាល់ការបោះជំហានលើវិស័យពាណិជ្ជកម្មអន្តរជាតិគឺចាំបាច់ត្រូវជំរុញពាណិជ្ជកម្មសកល ផ្លាស់ប្តូរទុនសកល ។

ចំណែកឯ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានឲ្យដឹងថា ចិន និងរុស្ស៊ីគឺសុទ្ធតែបានឯកភាពគ្នាថា ការធ្វើសកលភាវូបនីយកម្មនៃសេដ្ឋកិច្ចគឺជានិន្នាការដែលមិនអាចប្រែក្រឡាស់បានឡើយ។ ហេតុដូច្នេះ គោលនយោបាយគាំពារពាណិជ្ជកម្ម និងរបៀបទាក់ទងផ្ទាល់ដោយឯកតោភាគីនឹងប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសគឺអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាបង្កការខូចខាតដល់ផលប្រយោជន៍របស់ចិន រុស្ស៊ី និងប្រទេសជាច្រើនទៀតនៅលើពិភពលោកទៀតផង។ តាមលោក Li Keqiang បន្តថា ចិន និងរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញការធ្វើសាមញ្ញបនីយកម្មពាណិជ្ជកម្ម វិនិយោគ និងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ