រុស្ស៊ី និងអង្គការសហប្រជាជាតិឯកភាពរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរីឲ្យបានឆាប់ៗ

(VOVWORLD) -នាថ្ងៃទី២៤ វិច្ឆិកា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរុស្ស៊ី និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិ ប្រចាំនៅ ស៊ីរី លោក Staffan de Mistura ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីនោះ បានឯកភាពថាបានមានការវិវឌ្ឍន៍ក្នុងការសម្រេចឲ្យបាននូវដំណោះស្រាយនយោបាយនៅស៊ីរី ហើយគប្បីរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរីនាពេលឆាប់ៗខាងមុខ។ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីអនុវត្តដំណើរការចរចាលើគ្រប់ជ្រុងជ្រោយរវាងភាគីទាក់ទិននានានៅស៊ីរី។
រុស្ស៊ី និងអង្គការសហប្រជាជាតិឯកភាពរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរីឲ្យបានឆាប់ៗ - ảnh 1រុស្ស៊ី និងអង្គការសហប្រជាជាតិឯកភាពរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរីឲ្យបានឆាប់ៗ 

នាថ្ងៃទី២៤ វិច្ឆិកា មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរុស្ស៊ី និងបេសកជនពិសេសនៃអង្គការសហប្រជាជាតិ ប្រចាំនៅ ស៊ីរី លោក Staffan de Mistura ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីនោះ បានឯកភាពថាបានមានការវិវឌ្ឍន៍ក្នុងការសម្រេចឲ្យបាននូវដំណោះស្រាយនយោបាយនៅស៊ីរី ហើយគប្បីរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរីនាពេលឆាប់ៗខាងមុខ។ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំខាន់ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីអនុវត្តដំណើរការចរចាលើគ្រប់ជ្រុងជ្រោយរវាងភាគីទាក់ទិននានានៅស៊ីរី។ នាថ្ងៃដដែល បេសកជនពិសេសនៃអង្គការសហប្រជាជាតិ ប្រចាំនៅ ស៊ីរីមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu អំពីការរៀបចំមហាសន្និបាតសន្ទនាជាតិស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ