រុស្ស៊ី - អាមេរិកខ្វែងគំនិតគ្នាលើការពន្យាសន្ធិសញ្ញា New START

(VOVWORLD) -  ការពន្យានៃសន្ធិសញ្ញាកាត់បន្ថយអាវុធនិងដែនកំណត់អាវុធយុទ្ធសាស្ត្រ (START-3) រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក បានជួបប្រទះការលំបាកម្តងហើយម្តងទៀត នៅក្នុងដំណើរការចរចា។

រុស្ស៊ី - អាមេរិកខ្វែងគំនិតគ្នាលើការពន្យាសន្ធិសញ្ញា New START - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov (រូបថត៖ Tass)

នៅថ្ងៃទី ១៣ ខែតុលា អាមេរិកបានជូនដំណឹងថា ខ្លួនបានឈានដល់ “កិច្ចព្រមព្រៀងជាគោលការណ៍” ជាមួយរុស្ស៊ី ស្តីពីការពន្យាសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្តថ្មី (New START) ដែលទីក្រុងម៉ូស្គូហៅកាត់ ថា START-3។ នេះគឺជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដើម្បីដាក់កំណត់ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ រុស្ស៊ីនិងអាមេរិកដែលត្រូវផុតកំណត់នៅខែកុម្ភៈឆ្នាំ ២០២១។ អ្នកចរចាអាមេរិក លោក Marshall Billingslea បានបញ្ជាក់ថា សហរដ្ឋ អាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពន្យាសន្ធិសញ្ញា New START ក្នុងរយៈពេលមួយ ដែលមានលក្ខខណ្ឌថា រុស្ស៊ីបានយល់ព្រមដាក់កំហិតនិងបង្កកឃ្លាំងអាវុធរបស់ខ្លួន។

ថ្វីត្បិតដូច្នេះក៏ដោយ ក្នុងសេចក្តីប្រកាសមួយ នៅថ្ងៃដដែលនោះ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានហៅសំណើរបស់ទីក្រុងវ៉ាស៊ីនតោនលើការពន្យា START-3 គឺមិនអាចទទួលយកបានឡើយ។

សន្ធិសញ្ញាកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រ (START-3) គឺជាសន្ធិសញ្ញារឹតត្បិតអាវុធតែមួយគត់ដែលមានស្រាប់រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១០ និងផុតកំណត់បន្ទាប់ពីថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ