រុស្ស៊ីកំពុងត្រៀមរៀបចំផែនការជម្លៀសពលរដ្ឋខ្លួនប្រជាពលរដ្ឋរបស់ខ្លួនចេញពីស៊ីរី
(VOVworld) – នាថ្ងៃទី ១៣ ធ្នូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Mikhail
Bogdanov បានឲ្យដឹងថា៖ រុស្ស៊ីកំពុងត្រៀមរៀបចំផែនការជម្លៀសពលរដ្ឋខ្លួន
ប្រជាពល រដ្ឋរបស់ខ្លួនចេញពីស៊ីរី ក្នុងកាលៈទេសៈ សភាពការណ៍អំពើហឹង្សានៅ
ស៊ីរី ប្រព្រឹត្តទៅដ៏ស្មុកស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួង
ការបរទេសប៉ាគីស្ថានបានប្រកាសថា៖ Islamabad បានកោះហៅមន្ត្រីការទូតនានា
ប្រចាំនៅស៊ីរីវិលត្រឡប់មកប្រទេសវិញ ហើយអំពាវនាវបណ្ដាភាគីទាក់ទិនដោះ
ស្រាយវិប័ត្តនយោបាយយ៉ាងឆាប់ៗដោយសន្តិវិធី។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត
នាថ្ងៃទី ១៣ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hung Lei បានអះអាងថា៖ ប៉េកាំងត្រៀមខ្លួនជាស្រេចរក្សាការទាក់ទងនិងផ្លាស់ប្តូរព័ត៌មានជាមួយបណ្ដា
ភាគីទាក់ទិននៅស៊ីរី។ លោក Hung Lei ក៏បានអំពាវនាវសហគមន៍អន្តរជាតិត្រូវ
ដើរតួនាទីសកម្មនិងមានលក្ខណៈស្ថបនាសំដៅជួយឧបត្ថម្ភប្រជាជនស៊ីរីទទួល
បានគោលដៅសន្តិភាពមួយក្នុងដំណើរផ្ទេប្តូរនយោបាយនៅប្រទេសនេះ៕