រុស្ស៊ីចាត់ទុកវៀតណាមគឺជាស្ពានសំខាន់តភ្ជាប់ជាមួយអាស៊ាន
|
រុស្ស៊ីចាត់ទុកវៀតណាមគឺជាស្ពានសំខាន់តភ្ជាប់ជាមួយអាស៊ាន (Image: VNA) |
(VOVworld) – នៅជំនួបសន្ទនាជាមួយ លោក Andrey Klimov អនុប្រធានគណៈ
កម្មាធិការកិច្ចការបរទេសក្រុមប្រឹក្សារសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) នាថ្ងៃទី ៣ ធ្នូ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បានអះអាង
ថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយរុស្ស៊ី។ វៀតណាមត្រៀម
ខ្លួន ជាស្រេចក្លាយទៅជាស្ពានតភ្ជាប់សំខាន់និងប្រកបដោយប្រសិទ្ធភាពមួយ
ដើម្បី រុស្ស៊ីទាក់ទងជាមួយទីផ្សារក្រុមប្រទេសអាស៊ាន។ ក៏ក្នុងឱកាសនេះដែរ
លោក Nguyen Thanh Son បានជូនដំណឺងជាមួយលោក Klimov អំពីប្រសិទ្ធ
ភាពនៃគំរោងការណ៍នានារបស់វៀតណាមនៅរុស្ស៊ី ការរៀបចំផ្សារណាត់ទំនិញ
វៀតណាមមានគុណភាពខ្ពស់ប្រកបដោយជោគជ័យ ព្រមទាំង សម្តែងគោលបំ
ណងថា៖ លោក Klimov និងរដ្ឋអំណាចសហព័ន្ធរុស្ស៊ីគាំទ្រគំរោងការណ៍
វិនិយោគរបស់វៀតណាមនិយាយដោយឡែក ក៏ដូចជា បន្តបង្កលក្ខណៈងាយ
ស្រួលសំរាប់សហគមន៍ជនវៀតណាមរៀនសូត្រធ្វើអាជីវកម្មនិងរស់នៅនៅ
សហព័ន្ធរុស្ស៊ីផងដែរ។ រីឯខ្លួនវិញ លោក Klimov បានឲ្យដឹងថា៖ រុស្ស៊ីចាត់ទុក
វៀតណាមជាស្ពានតភ្ជាប់សំខាន់ជាមួយអាស៊ានព្រមទាំងគាំទ្របណ្ដាគំរោង
ការណ៍រវិនិយោគរបស់វៀតណាមនៅរុស្ស៊ី ដូចជា៖ គំរោងការណ៍របស់ TH
True Milk មជ្ឈមណ្ឌលឧស្សាហកម្មស្រាលនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម
Incentra៕