រុស្ស៊ីចោទប្រកាន់ភាគីប្រឆាំងនៅស៊ីរីនឹងរៀបចំការវាយប្រហារដោយជាតិគីមីពុល
(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីត្រៀមខ្លួនជាស្រេចតបតវិញប្រសិនបើ ការវាយប្រហារដោយកាំជ្រួចដែលអាមេរិកគ្រោងដំណើរការតម្រង់ទៅលើ រដ្ឋធានី Damascus របស់ស៊ីរី គំរាមកំហែងទៅលើជីវិតរបស់បុគ្គលិកយោធា នានារបស់រុស្ស៊ី។
រុស្ស៊ីចោទប្រកាន់ភាគីប្រឆាំងនៅស៊ីរីនឹងរៀបចំការវាយប្រហារដោយជាតិគីមីពុល |
(VOVworld) – ក្រសួងការពារជាតិរុស្ស៊ីត្រៀមខ្លួនជាស្រេចតបតវិញប្រសិនបើ ការវាយប្រហារដោយកាំជ្រួចដែលអាមេរិកគ្រោងដំណើរការតម្រង់ទៅលើ រដ្ឋធានី Damascus របស់ស៊ីរី គំរាមកំហែងទៅលើជីវិតរបស់បុគ្គលិកយោធា នានារបស់រុស្ស៊ី។ នេះជាសេចក្តីប្រកាសរបស់នាយប្រធានសេនាធិការកងទ័ពរុស្ស៊ី អនុរដ្ឋមន្ត្រីទីមួយក្រសួងការពារជាតិរុស្ស៊ី នាយឧត្តមសេនីយ៍ លោក Valery Gerasimov បាននាំចេញនាថ្ងៃទី ១៣ មិនា។ លោក Gerasimov បានឲ្យដឹងថា៖ បណ្ដាជនប្រដាប់អាវុធជាជនប៉ះបោរកំពុងរៀបចំការវាយប្រហារដោយជាតិគីមី នៅស៊ីរីដើម្បីបង្កើតមូលហេតុសំដៅធ្វើឲ្យអាមេរិកដំណើរការវាយប្រហារទៅលើអាគារ របស់រដ្ឋាភិបាលស៊ីរី៕