រុស្ស៊ីចោទប្រកាន់សមាជិកសភាអាមេរិកពីបទជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតរបស់ Interpol

(VOVWORLD) -នាថ្ងៃទី ២០ ខែវិច្ឆិកា  វិមានក្រិមឡាំងបានថ្កោលទោសចំពោះសកម្មភាពជ្រៀតជ្រែកទៅក្នុងការបោះឆ្នោតជ្រើសតាំងប្រធាននៃអង្គការ ប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ (Interpol)បន្ទាប់ពីមជ្ឈដ្ឋានអ្នកវិះគន់ ក្នុងនោះមានសមាជិកព្រឹទ្ធសភាអាមេរិក បានប្រឆាំងជំទាល់ចំពោះការដែលបេក្ខជនជនជាតិរុស្ស៊ីបានក្លាយជាប្រធាន ទីភ្នាក់ងារប៉ូលិសពិភពលោកនេះ។

ស្ដីពីបញ្ហានេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmistry Peskovបានសង្កត់ធ្ងន់ថា នេះពិតប្រាកដណាស់ថាជាការជ្រៀតជ្រែក ទៅក្នុងដំណើរការបោះឆ្នោតរបស់ទីភ្នាក់ងារអន្តរជាតិ។ តាមគម្រោង Interpol និងអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីនាថ្ងៃទី ២១ ខែវិច្ឆិកា នៅក្នុង ក្របខ័ណ្ឌកិច្ចប្រជុំនៃមហាសន្និបាត Interpol លើកទី ៨៧ ដែលកំពុងប្រព្រឹត្តិទៅនៅអេមីរ៉ាតអារ៉ាប់រួម(UAE) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ