រុស្ស៊ីចោទប្រកាន់អាមេរិកមិនគោរពតាមសន្ធិសញ្ញាអំពីអាវុធ

(VOVWORLD) -តំណាងវិមានបញ្ចកោណមួយរូបបានអះអាងថា រាល់ប្រព័ន្ធអាវុធ ដែលបានកងទ័ពចម្រុះដឹកនាំដោយអាមេរិកប្រើប្រាស់នៅស៊ីរី គឺស្របច្បាប់ជម្លោះប្រដាប់អាវុធ។
រុស្ស៊ីចោទប្រកាន់អាមេរិកមិនគោរពតាមសន្ធិសញ្ញាអំពីអាវុធ - ảnh 1ជនរងគ្រោះក្នុងការវាយប្រហារដែលសង្ស័យប្រើប្រាស់អាវុធគីមីនៅភាគខាងកើត Ghatsa ប្រទេសស៊ីរីនៅថ្ងៃទី ៧ខែមីនា, រូបថត: AFP / TTXVN 

នាថ្ងៃទី ១៣ ខែតុលា អនុប្រធានគណៈកម្មការការពារជាតិ ចំណុះសភាជាន់ទាបរុស្ស៊ី លោក Yuri បានចាត់ទុកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការហាមប្រាមអាវុធគីមី (OPCW) គប្បីស៊ើបអង្កេតអំពីការដែលកងទ័ពចម្រុះអន្តរជាតិប្រឆាំងអង្គការរដ្ឋឥស្លាមស្វស័យប្រកាស (IS) ដឹកនាំដោយអាមេរិក បានប្រើប្រាស់គ្រាប់បែក ហ្វូសហ្វ័រសក្នុងការវាយប្រហារតាមជើងអាកាសនៅស៊ីរី ប្រសិនបើព័ត៌មាននេះបានបញ្ជាក់។

មុននេះ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីបានដកស្រង់ប្រភពព័ត៌មានក្នុងស្រុកថាកងទ័ពចម្រុះបានអនុវត្តន៍ការវាយប្រហារនៅទីរួមស្រុក Hajin នៅតំបន់ជាយទីក្រុងភាគអាគ្នេយ៍ ខេត្ត Deir Ezzor ប្រទេសស៊ីរី ដោយប្រើប្រាស់គ្រាប់បែកហ្វូសហ្វ័រស- ដែលជាអាវុធត្រូវបានហាមប្រាមតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ តំណាងវិមានបញ្ចកោណមួយរូបបានអះអាងថា រាល់ប្រព័ន្ធអាវុធ ដែលបានកងទ័ពចម្រុះដឹកនាំដោយអាមេរិកប្រើប្រាស់នៅស៊ីរី គឺស្របច្បាប់ជម្លោះប្រដាប់អាវុធ។

ក្នុងព្រឹត្តិការទាក់ទិនមួយទៀត តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ OPCW លោក Alexander Shulgin បានប្រកាសថា នាបច្ចុបន្ន អាមេរិកគឺជាប្រទេសតែមួយគត់ដែលមានអាវុធគីមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ