រុស្ស៊ី-ចិន ជំរុញទំនាក់ទំនងទ្វេភាគី
(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា នៅខាងក្រៅនៃកិច្ចប្រជុំកំពូល BRICS ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសវនាការជាមួយប្រធានរដ្ឋចិនលោក Xi Jinping ដើម្បីពិភាក្សាលើបណ្តាបញ្ហាទ្វេភាគី និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថតឯកសារ៖ THX/TTXVN) |
ក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា យន្តការកិច្ចសហប្រតិបត្តិការ BRICS គឺជាកម្លាំងសសរស្តម្ភមួយក្នុងការជំរុញពិភពលោកពហុប៉ូល ប្រកបដោយមានយុត្តិធម៌និងសណ្តាប់ធ្នាប់ ក៏ដូចជា សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានប្រយោជន៍ទៅវិញទៅមក និងមានលក្ខណៈបរិយាប័ន្ន។ ថ្នាក់ដឹកនាំចិនរូបនេះ សម្តែងក្តីសង្ឃឹមថា នឹងមានកិច្ចពិភាក្សាស៊ីជម្រៅបន្ថែមទៀតជាមួយលោកពូទីន និងមេដឹកនាំផ្សេងទៀតស្តីពីការអភិវឌ្ឍយន្តការកិច្ចសហប្រតិបត្តិការ BRICS នាពេលអនាគត ដើម្បីនាំមកនូវឱកាសកាន់តែច្រើនដល់បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង។
ចំណែកលោកប្រធានាធិបតី Vladimir Putin បានឲ្យដឹងថា លោកចង់បង្កើនទំនាក់ទំនងរវាងរុស្ស៊ីនិងចិនដើម្បីជំរុញស្ថិរភាពពិភពលោក។ កិច្ច សហប្រតិបត្តិការរុស្ស៊ី-ចិនក្នុងបញ្ហាពិភពលោក ដើរតួជាកត្តាស្ថិរភាពមួយក្នុង ឆាកអន្តរជាតិ៕