រុស្ស៊ីជាទីផ្សារពោរពេញទៅដោយសក្ដានុភាពរបស់ទីក្រុងហូជីមិញ

(VOVworld) - នាព្រឹកថ្ងៃទី៨ តុលា សាខាសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត
ណាមប្រចាំនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានរៀបចំវេទិការពាណិជ្ជ
កម្មវៀតណាម-រុស្ស៊ី។នៅទីនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានបំណងថា បង្កើន
ថែមទៀតសកម្មភាពពង្រីកពាណិជ្ជកម្មវិនិយោគចូលក្នុងទីផ្សាររុស្ស៊ី។អង្គភាពអាជី
វកម្មរុស្ស៊ីជាច្រើន ក៏មានបំណង វិនិយោគចូលក្នុងវៀតណាមលើបណ្ដាវិស័យដូចជា ឧស្សាហកម្មអេឡិចត្រូនិច ប្រេងឧស្ម័ន ឱសថ សម្ភារៈសុខាភិបាលជាដើមផងដែរ។
ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Hong អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖

រុស្ស៊ីជាទីផ្សារពោរពេញទៅដោយសក្ដានុភាពរបស់ទីក្រុងហូជីមិញ - ảnh 1
ប្រេងឧស្ម័នជាវិស័យសហប្រតិបតិ្តការពោរពេញទៅដោយសក្ដានុភាពរវាងវៀតណាមនិងរុស្ស៊ី


“ទីក្រុងហូជីមិញជានិច្ចកាលចាត់ទុករុស្ស៊ីជាទីផ្សារសំខាន់និងពោរពេញទៅដោយ
សក្ដានុភាព។នាពេលខាងមុខ យើងខ្ញុំនឹងទទួលព័ត៏មានជាច្រើនហើយតភ្ជាប់
យ៉ាងជ្រាលជ្រៅថែមទៀតក្នុងទីផ្សារនេះ។ខ្ញុំជឿជាក់ថា គុណភាពមុខទំនិញ
នៃវៀតណាមនិងធ្វើឲ្យអតិថិជនរុស្ស៊ីពេញចិត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ