រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីលS-400ទៅកាន់ស៊ីរី

រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីលS-400ទៅកាន់ស៊ីរី - ảnh 1
រុស្ស៊ីដាក់ពង្រាយប្រព័ន្ធមីស៊ីលS-400ទៅកាន់ស៊ីរី(រូបថតៈ Sputnik)


(VOVworld)-ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti នាថ្ងៃទី២៦វិច្ឆិកាបានដក
ស្រង់សម្តីអ្នកនាំពាក្យកងកម្លាំងទ័ពអាកាសអាវកាសសហព័ន្ធរុស្ស៊ីឲ្យដឹងថា ប្រ ព័ន្ធមីស៊ីលការពារអាកាសទំនើប S-400 ត្រូវបានដឹកជញ្ចូនតាមជើងយន្តហោះ យោធាពីជាយទីក្រុងម៉ូស្គូទៅកាន់មូលដ្ឋានទ័ពអាកាស Hmeymin នៅស៊ីរី។ កាយ
វិការនេះបានប្រព្រឹត្តទៅបន្ទាប់ពី ទួរគីបាញ់ទម្លាក់យន្ដហោះចម្បាំងប្រភេទ «Su-24»របស់រុស្ស៊ីដែលកំពុងដំណើរការចូលរួមយុទ្ធនាការប្រឆាំងអង្គការភេរវកម្មរដ្ឋអ៊ីស្លាម
ស្វ័យប្រកាស (IS)នៅស៊ីរី។

        ថ្លែងមតិនៅសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៦វិច្ឆិកា នាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Medvedev បានឲ្យដឹងថា ប្រទេសនេះបានអនុវត្តរាល់វិធានការយោធា និង
កាទូតសំដៅតបតវិញចំពោះ​ Ankara បន្ទាប់ពីការដែលយន្តហោះចម្បាំង F-16របស់
ទួរគីបាញ់ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី។ លោក Medvedev បាន អះអាងថា រដ្ឋា
ភិបាលរុស្ស៊ីទទួលភារកិច្ចអនុវត្តការតបតវិញនេះលើគ្រប់ វិស័យ។ ហើយក្របខ័ណ្ឌ
នៃបណ្តាវិធានការនេះគឺអាស្រ័យទៅលើបំរ៉ែបំរួលនៃ ទំនាក់ទំនងនិងស្ថានភាពអន្តរ
ជាតិជាក់ស្តែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ