រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមជាមួយអាមេរិករក្សាស្ថិរភាពយុទ្ធសាស្ត្រ

(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយអាមេរិក ដើម្បីរក្សាស្ថិរភាពសកលលោក។ 
រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមជាមួយអាមេរិករក្សាស្ថិរភាពយុទ្ធសាស្ត្រ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (រូបថត៖TTXVN) 

ថ្លែងនៅក្នុង សន្និសីទកាសែតរួមជាមួយអគ្គលេខាធិការអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការ អឺរ៉ុប (OSCE) លោក Thomas Greminger ដែលកំពុងធ្វើទស្សនកិច្ចនៅរុស្ស៊ីនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចាត់ទុកថា រុស្ស៊ី និងអាមេរិក ដែលជា ប្រទេសមហាអំណាចនុយក្លេអ៊ែរឈានមុខគេនៅលើពិភពលោក គឺមានការខ្វែងគំនិតគ្នាអំពីស្ថិរភាពយុទ្ធសាស្ត្រកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ កាណាល់ទំនាក់ទំនងដើម្បីដោះស្រាយការខ្វែងគំនិតគ្នាទាំងនេះគឺត្រូវ បានផ្អាកពីយូរលង់មកហើយ ដែលជះឥទ្ធិពលដល់សន្តិសុខសកលលោក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានចាត់ទុកថារាល់ការសន្ទនាគឺគប្បីដាក់បញ្ចូលទាំងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលអាមេរិកមានគោលបំណងចង់ដកខ្លួនចេញ និង សន្ធិសញ្ញាស្ដីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ដែលនឹងផុតសុពលភាពនាឆ្នាំ ២០២១ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ