រុស្ស៊ីត្រៀមរៀបចំវិធីតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) - លោក Medvedev ក៏បានសំណូមពរឲ្យ រដ្ឋាភិបាល រៀបចំ ផែនការ ស្ដីពីការ ជួយឧបត្ថម្ភ សម្រាប់ ក្រុមហ៊ុន ដែលមានឈ្មោះជាប់ក្នុងបញ្ជីរាយនាមដាក់ទណ្ឌកម្មរបស់អាមេរិក។
រុស្ស៊ីត្រៀមរៀបចំវិធីតបតវិញចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev

នាថ្ងៃទី ៩ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាឲ្យរដ្ឋាភិបាលត្រៀមរៀបចំផែនការតបតវិញ បន្ទាប់ពីអាមេរិកដាក់បទដាក់ទណ្ឌកម្មថ្មី តម្រង់លើម៉ូស្គូ កាលពីសប្ដាហ៍មុន។ លោក Medvedev បានហៅបទដាក់ទណ្ឌកម្មរបស់អាមេរិកគឺ ”មិនស្របច្បាប់” និង ”មិនអាចទទួលយកបានឡើយ” ព្រមទាំងអះអាងថា៖ រុស្ស៊ីមានសិទ្ធិតបតវិញ។ លោក Medvedev ក៏បានសំណូមពរឲ្យ រដ្ឋាភិបាល រៀបចំ ផែនការ ស្ដីពីការ ជួយឧបត្ថម្ភ សម្រាប់ ក្រុមហ៊ុន ដែលមានឈ្មោះជាប់ក្នុងបញ្ជីរាយនាមដាក់ទណ្ឌកម្មរបស់អាមេរិក។ នាយករដ្ឋមន្ត្រីរុស្ស៊ី បានចាត់ទុកថា៖ បទដាក់ទណ្ឌកម្មថ្មីទាំងនេះរបស់អាមេរិក គឺជាវិធានការគាំពារខាងពាណិជ្ជកម្ម និងជំរុញផលប្រយោជន៍ ខាងពាណិជ្ជកម្ម របស់អាមេរិកនៅលើពិភពលោក ដោយមិន អើពើនឹងបទបញ្ញត្តិ ពាណិជ្ជកម្ម ឡើយ។

ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងបានឲ្យដឹងថា៖ មូស្គូកំពុងតាមដាន យ៉ាងដិតដល់អំពីស្ថានភាពទីផ្សាររុស្ស៊ី បន្ទាប់ពីអាមេរិកដាក់បទដាក់ទណ្ឌកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ