រុស្ស៊ីនិងទួរគីពិភាគ្សាអំពីបញ្ហាស៊ីរី

រុស្ស៊ីនិងទួរគីពិភាគ្សាអំពីបញ្ហាស៊ីរី - ảnh 1
ទិដ្ឋភាពក្រោយពីការវាយប្រហារនៅទីក្រុង Aleppo របស់ស៊ីរី (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៥ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើ
ការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក Tayyip Erdogan អំពីបញ្ហា ដោះ
ស្រាយវិបត្តិនៅស៊ីរី។លោក Tayyip Erdogan ប្រកាសថា យុទ្ធនាការរបស់ កងទ័ពទួរគី
នៅប៉ែកខាងជើងស៊ីរី បានបង្ហាញឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់អង់ ការ៉ាក្នុងការ
ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ព្រមទាំងសង្កត់ធ្ងន់ថា ទួរគីគោរពបូរណ ភាពដែនដី
របស់ស៊ីរី។ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពលើវិធានការជំរុញការដោះស្រាយ
វិបត្តិមនុស្សធម៌នៅទីក្រុង Aleppo​ព្រមទាំងឯកភាពថា នឹងបន្តធ្វើ កិច្ចសន្ទនាយ៉ាង
សកម្មទាក់ទិនដល់បញ្ហាប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ