|
ប្រធានាធិបតីរុស្សី Vladimir Putin(រូបថត៖Internet) |
ក្រោមសម័យប្រធានាធិបតី Dmitry Medvedev វិធានការណ៏មានប្រយោជន៏សមស្រប នឹងសំខាន់ជាច្រើន បានត្រូវអនុវត្តក្នុងទំនាក់ទំនងរុស្សី-អាមេរិក។ទីក្រុងម៉ូស្កូវ នឹងបន្តគោល
នយោបាយកិច្ចការបរទេសសកម្មនេះជាមួយអាមេរិកក្រោមសម័យប្រធានាធិបតីថ្មី ដោយ
ចាត់ទុកនេះជាផែនគ្រឹះសំរាប់ជំហានជាបន្តព្រមទាំងសង្ឃឹមថា៖ទីក្រុងវ៉ាស៊ីន តោណក៏នឹង
មានកាយវិការដូច្នេះដែរ។អនុរដ្ឋមន្រ្តីការបរទេសរុស្សី Sergei Ryabkov បាន សន្យាដូច្នេះ
នៅទីក្រុងម៉ូស្កូវកាលពីថ្ងៃទី ៦មិនានឹងអះអាងថា៖សេចក្តីសរេចចិត្តសំខាន់ ទាំងអស់ដែល
បានអនុម័ត្តនាពេលថ្មីៗនេះដូជាការត្រួតពិនិត្យសព្វាវុធ ការចូលរូម WTOរបស់រុស្សីសុទ្ធតែ
ផ្អែកលើការស្រុះចិរត្តគំនិតក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់រុស្សីនឹងសុទ្ធតែមាន ការចូលរូមរបស់
ប្រធានាធិបតី Dmitry Medvedev ។ដោយហេតុនេះរុស្សីនឹងមិនពិនិត្យ មើលឫវាយតំលៃ
ឡើងវិញនូវបណ្តាការព្រមព្រៀងដែលបានទទួលជាមួយអាមេរិកទេ៕