រុស្ស៊ីនិងប៉្រេស៊ីលជំរុញតំលៃពាណិជ្ជកម្មទ្វេភាគី

រុស្ស៊ីនិងប៉្រេស៊ីលជំរុញតំលៃពាណិជ្ជកម្មទ្វេភាគី - ảnh 1
រុស្ស៊ីនិងប៉្រេស៊ីលកំពុងអនុវត្តរាល់វិធានការលើកកំពស់តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លាន ដុល្លាអាមេរិក នាអនាគត។ (Image: Vietnam+)

(VOVworld) – រុស្ស៊ីនិងប៉្រេស៊ីលកំពុងអនុវត្តរាល់វិធានការលើកកំពស់តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លាន ដុល្លាអាមេរិក នាអនាគត។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែល
ត្រូវបាននាំចេញក្នុងសន្និសីទកាសែតរួម នៅទីក្រុងមូស្គូរ នាថ្ងៃទី ២០ វិច្ឆិកា
ជាមួយសមភាគីប្រ៉េស៊ីល លោក  Luiz Alberto Figueiredo ដែលកំពុងមាន
ដំណើរទស្សនកិច្ចនៅរុស្ស៊ី។ គោលដៅលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីគឺជាផ្នែកមួយក្នុងការព្រមព្រៀងដែលទទួលបានរវាងប្រធានាធិបតី
ប៉្រេស៊ីល លោកស្រី Dilma Rousseff និងសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនៃថ្នាក់ដឹកនាំប្រទេសអាមេរិកឡា
ទិននេះនាខែធ្នូឆ្នាំ ២០១២។ នាបច្ចុប្បន្ន រុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មធំបំផុត
របស់ប្រ៉េស៊ីលនៅអឺរ៉ុប ខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ