រុស្ស៊ីបាញ់កាំជ្រួចពីនាវាមុជទឹកវាយប្រហារទៅលើ IS ជាលើកដំបូង
|
រុស្ស៊ីបាញ់កាំជ្រួចពីនាវាមុជទឹកវាយប្រហារទៅលើ IS ជាលើកដំបូង (Image: VNA) |
(VOVworld) - រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu
នាថ្ងៃទី ៨ ធ្នូ បានឲ្យដឹងថា៖ ប្រទេសនេះបាននាំមុខក្នុងការវាយប្រហារ
ទៅលើទីតាំងរនៃ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីដោយ
ប្រើកាំជ្រួចបាញ់ចេញពី នាវាមុធទឹកនៅសមុទ្រមេឌីទេរ៉ាណេ។ តាម
លោក Shoigu ថា៖ នេះគឺជាទីតាំងធំៗរបស់អង្គការភេរវកម្មដែលស្ថិត
នៅទីក្រុង Raqqa ហើយរុស្ស៊ីបានជូនដំណឹងមុនសំរាប់អ៊ីស្រាអែលនិង
អាមេរិកអំពីផែនការវាយប្រហារនេះ។ នាថ្ងៃដដែល កងទ័ពអាល្លឺម៉ង់
បានឲ្យដឹងថា៖ នាថ្ងៃទី ១០ ធ្នូ ខាងមុខ អាល្លឺម៉ង់នឹងដាក់ពង្រាយយន្ត
ហោះចំបាំងចារកម្មនិងបញ្ជូនទាហានចំនួន ៤០ នាក់ទៅទួរគីដើម្បីចូល
រួមកងកំលាំងសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS។ ក្រៅពីនោះ ប៊ែកឡាំង
នឹងដាក់ពង្រាយនាវាចំណតយន្តហោះមួយដើម្បីការពារនាវាចំណត
យន្តហោះ Charles de Gaulle នៅសមុទ្រមេឌីទេរ៉ាណេ។ ក្នុងពេលនោះ
ថ្ងៃទី ៨ ធ្នូ មជ្ឈដ្ឋានមន្ត្រីសន្តិសុខអ៊ីរ៉ាក់បានប្រកាសថា៖ កងកំលាំងនៃ
ប្រទេសនេះដណ្តើមបាន ការត្រួតពិនិត្យមួយភាគធំនៃទីក្រុង Ramadi
មកវិញពី IS។ ក្នុងនោះ មុខសញ្ញា ភេរវករ IS ចំនួន ១៧ នាក់ត្រូវបានកំទិច៕