រុស្ស៊ីបដិសេធការចោទប្រកាន់ធ្វើឲ្យជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនឡើងជណ្តើរ
|
រុស្ស៊ីបដិសេធការចោទប្រកាន់ធ្វើឲ្យជំលោះនៅតំបន់ខាងកើតអ៊ុយក្រែនឡើងជណ្តើរ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា នៅសម័យប្រជុំរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃ អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) គណៈប្រតិភូរបស់រុស្ស៊ីបានបដិសេធការចោទប្រកាន់នៃបណ្ដាអ្នកសង្គេតការ OSCE ស្តីអំពីវត្តមានរបស់ក្រុមរថ យន្តយោធារុស្ស៊ីឆ្លងចូលតំបន់ដែនដីភាគខាងកើតរបស់អ៊ុយក្រែន ហើយចាត់ទុក នេះគឺជាមូលហេតុធ្វើឲ្យជំលោះឡើងជណ្តើរ។ ភាគីរុស្ស៊ីបានប្រកាសថា៖ ការចោទ ប្រកាន់ពោលខាងលើគឺជាការខុសឆ្គង ព្រមទាំង ការចោទប្រកាន់នេះបានធ្វើឲ្យ មហន្តរាយដល់ទំនុកទុកចិត្តក្នុងអង្គការសន្តិសុខអន្តរជាតិនេះ៕